ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​៖​សង្គ្រាម​ពាណិជ្ជកម្ម មិន​ប៉ះពាល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​កំពុង​តែ​ក្តៅ និង​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ថមថយ​ល្បឿន​ក្តី តែ​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​អះអាង​ថា គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា មិន​បាន​រង​ផល​ប៉ះពាល់​ចេញពី​វិបត្តិ​នេះ​ទេ ។ នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន​កំពុង​តែ​ក្តៅ និង​កំពុង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ថមថយ​ល្បឿន​ក្តី តែ​អ្នកជំនាញ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​អះអាង​ថា គម្រោង​វិនិយោគ​ចិន​នៅ​កម្ពុជា មិន​បាន​រង​ផល​ប៉ះពាល់​ចេញពី​វិបត្តិ​នេះ​ទេ ។

នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នក​នាង អាន សុធី​តា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ពេល​ថ្មី​ៗ​នេះ​ថា គម្រោង​របស់​អ្នក​វិនិយោគ​ចិន​នៅ​កម្ពុជា ៅ​តែ​ដំណើរការ​ជា​ធម្មតា មិន​មាន​រង​ផល​ប៉ះពាល់​ណាមួយ​នៅឡើយ ដោយ​អ្នក​វិនិយោគ​នៅ​តែ​បន្ត​គម្រោង​របស់​ពួក​គេ ប៉ុន្តែ​អ្វី​ជា​ការ​បារម្ភ​គឺថា​រដ្ឋាភិបាល​ចិន​បាន​ចេញ​គោលនយោបាយ​ថ្មី ដោយ​កម្រិត​លំហូរ​ទុន​វិនិយោគ​ទៅ​កាន់​ក្រៅប្រទេស ប៉ុន្តែ​វា​មិន​កំណត់​សម្រាប់​តែ​កម្ពុជា​ទេ គឺ​ធ្វើ​នៅ​ទូ​ទាំង​ពិភពលោក ។

អ្នក​នាង​បន្ត​ថា ៖« គម្រោង​ចិន​នៅ​តែ​ដំណើរការ​ល្អ​ប្រសើរ ក្រុមហ៊ុន​មាន​បញ្ហា​នៅ​តែ​មាន​បញ្ហា តែ​ក្រុមហ៊ុន​ល្អ​នៅ​តែ​ល្អ »​។ អ្នក​នាង​បន្ថែម​ថា ៖« ទីផ្សារ​ខុន​ដូ​នៅ​តែ​ល្អ ដោយ​ការ​លក់​នៅ​តែ​ជោគជ័យ ហើយ​គម្រោង​ដែល​ជោគជ័យ ឬ​អត់ គឺ​អាស្រ័យ​លើ​គម្រោង គុណភាព តម្លៃ និង​ទីតាំង​របស់​វា »​។
អ្នក​នាង​បាន​បន្ត​ថា គម្រោង​វិនិយោគ​របស់​ចិន​ភាគច្រើន ផ្តោត​លើ​ទីផ្សារ​នៅ​ក្រៅប្រទេស ពួក​គេ​លក់​គម្រោង​របស់​ពួក​គេ​នៅ​ទីនោះ​ភាគច្រើន ។

ចំណែក​អ្នក​នាង Grace Rachny Fong នាយិកា​ក្រុមហ៊ុន Century21Cambodia បាន​ឲ្យ​ដឹងផង​ដែរ​ថា គម្រោង​របស់​ចិន​នៅ​កម្ពុជា នៅ​តែ​ដំណើរការ​ល្អ​ប្រសើរ ដោយ​អ្នក​វិនិយោគ​ភាគច្រើន​ផ្តោត​លើ​ទីផ្សារ​ក្រៅប្រទេស ជា​អ្វី​ដែល​ជា​និន្នាការ​វិនិយោគ​របស់​ពួក​គេ ខណៈ​ដែល​ប្រជាជន​កម្ពុជា​មិន​ទាន់​ចង់​រស់នៅ​តាម​ខុន​ដូ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ខុន​ដូ​៨០% ទិញ​ដោយ​ជនបរទេស និង​២០%​វិនិយោគ​ដោយ​ជនជាតិ​ខ្មែរ ប៉ុន្តែ​រយៈពេល​១០​ឆ្នាំ​ខាង​មុខ និន្នាការ​នេះ​នឹង​ដើរ​បញ្ច្រាស​វិញ ។
អ្នក​នាង​បន្ត​ថា ៖« ចិន​វិនិយោគ​នៅ​កម្ពុជា​ពេល​នេះ ជា​ពេល​សម​ស្រប​ព្រោះ​តម្លៃ​អចលនទ្រព្យ ពិសេស​តម្លៃ​ដីធ្លី​មាន​តម្លៃ​ទាប ដែល​ពួក​គេ​អាច​រក​ប្រាក់​ចំណេញ​បាន ប៉ុន្តែ​បើ​ពួក​គេ​រង់ចាំ​យូរ​តទៅ​ទៀត ការ​វិនិយោគ​របស់​ពួក​គេ​នឹង​យឺត​ពេល »​។

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក​បណ្ឌិត គី​ម ហ៊ា​ង​បាន​ថ្លែង​ថា ទីផ្សារ​អចលវត្ថុ​នៅ​កម្ពុជា នៅ​តែ​មាន​សញ្ញា​វិជ្ជមាន និង​ការ​វិនិយោគ​នៅ​តែ​បន្ត ដោយ​មិន​ទាន់​មើលឃើញ​ថា​មាន​ហានិភ័យ ឬ​បញ្ហា​ណាមួយ​កើតឡើង​នោះ​ទេ ពិសេស​គម្រោង​របស់​អ្នក​វិនិយោគ​ចិន នៅ​តែ​ដំណើរការ និង​មិន​រង​ផល​ប៉ះពាល់​ណាមួយ ពី​វិបត្តិ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​នោះ
ឡើយ ។លោក​បន្ត​ថា ៖« ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ពី​ទីផ្សារ​នេះ និង​នៅ​តែ​មើលឃើញ​វិស័យ​នេះ​បន្ត​រីក​ចម្រើន​រយៈពេល​វែង​បន្ត​ទៀត »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ