ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្សារ​ល្វារ​តវ៉ា​នឹង​អាជ្ញាធរ​ដែល​រុះរើ​តូប និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាល​យប់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជីវករ​ផ្សារ​ល្វារ​បាន​ធ្វើការ​តវ៉ា​នឹង​អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាល​យប់ ដែល​ការ​តវ៉ា​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ផ្សារ​ល្វារ ភូមិ​-​ឃុំ​ល្វារ ស្រុក​ប​វេ​ល…

ខេត្តបាត់ដំបង ៖ អាជីវករ​ផ្សារ​ល្វារ​បាន​ធ្វើការ​តវ៉ា​នឹង​អាជ្ញាធរ​ឃុំ​ប្រើប្រាស់​កម្លាំង​នគរបាល​ប៉ុស្តិ៍​រុះរើ​តូប និង​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាល​យប់ ដែល​ការ​តវ៉ា​នេះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ផ្សារ​ល្វារ ភូមិ​-​ឃុំ​ល្វារ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ។

អាជីវករ​បាន​ប្រាប់​ថា ផ្សារ​ល្វារ​នេះ​គឺ​អាជីវករ​លក់ដូរ​តាំងពី​ឆ្នាំ​១៩៨៨​ដែល​ទិញ​ពី​អាជ្ញាធរ​ធ្វើ​តូប​លក់​ដោយ​ខ្លួន​ឯក​ក្នុង​តូប​១​តម្លៃ​៥០០០​ទៅ​៦០០០​បាត​(​លុយ​ថៃ​)​គឺ​សម័យ​នោះ​ថ្លៃ​ស្ទើ​តែ​រក​លុយ​ទិញ​គ្មាន​គឺ​មាន​តូប​លក់ដូរ​ប្រមាណ​ជាង​១០០​តូប​ទាំង​តូប​បន្លែ​ត្រី​សាច់ ។ លុះដល់​ពេល​នេះ​អាជីវករ​ចូល​មក​លក់ដូរ​ប្រមាណ​ជិត​២០០​តូប​មាន​តូប​លក់​មាស​ដូរ​លុយ និង​លក់​ខោអាវ​ប្រមាណ​ជិត​១០០​តូប និង​រៀន​លក់​បន្លែ​ត្រី​សាច់​ប្រមាណ​ជាង​១០០​តូប ។

អាជីវករ​បាន​បញ្ជាក់​ថា នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ស្រាប់តែ​មាន​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​រុះរើ​តូប​ដែល​មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ផ្សារ​ល្វារ​របស់​រដ្ឋបាល​ឃុំ​ល្វារ​បាន​ចេញ​លិខិត​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ សុំ​អោយ​អាជីវ​លក់ដូរ​ក្នុង​ផ្សារ​ល្វារ​អោយ​រុះរើ​តូប​ចេញ​ទៅ​លក់​ទីតាំង​បណ្តុះ​អាសន្ន​ទុក​ពេល​រយៈពេល​១០​ថ្ងៃ​ទៀត​រុះរើ​អោយ​អស់ ដើម្បី​គម្រោង​កសាង​ផ្សារ​ល្វារ​ថ្មី​លើ​ផ្ទៃដី​ទទឹង​២៥,៥​ម៉ែត្រ បណ្តោយ​៧៨,២​ម៉ែត្រ អោយទៅ​ឈ្មោះ ឈិ​ន សេង​ជឿន ជា​អ្នកម៉ៅការ​សាងសង់​ផ្សារ​ល្វារ​ថ្មី ។

អាជីវករ​បាន​បញ្ជាក់​ថា ពួក​គាត់​មិន​បាន​រារាំង​ការ​អភិវឌ្ឍន៍​គម្រោង​កសាង​ផ្សារ​ល្វារ​ថ្មី​នោះ​ទេ​តែ​សំខាន់​អាជ្ញាធរ​ត្រូវ​ជូនដំណឹង​អោយ​ដឹង​មុន​មិន​តិច​ជាង​១​ខែ​ដើម្បី​រក​កន្លែង​លក់ដូរ​បណ្តុះ​អាសន្ន​ហើយ​ត្រូវ​ជជែក​តម្លៃ​តូប​អោយ​បាន​ច្បាស់លាស់​ទើប​អោយ​រុះរើ ស្រាប់តែ​អាជ្ញាធរ​ឃុំ​អោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ល្វារ​លួច​មក​ដឹក​រៀន​លក់​បន្លែ​ត្រី​សាច់​ទាំង​កណ្តាល​យប់​ដូច​ចោ​ទៅ​វិញ ។

លោក វិ​ន ហួត អភិបាលស្រុក​ប​វេ​ល​បាន​បញ្ជាក់​ថា ជា​ការ​ពិត​ផ្សារ​ល្វារ​ត្រូវ​បង្កើត​ឡើង​ជាង​២០​ឆ្នាំ​មក​ហើយដោយ​មាន​ភាព​អានា​ធិ​ប​តេ​យ្យ និង​គ្មាន​សណ្តាប់ធ្នាប់​ប៉ះពាល់​បរិស្ថាន​ទើប​ស្រុក​អោយ​ឃុំ​សិក្សា​តើ​អាច​មាន​អ្នក​វិនិយោគ​កសាង​ផ្សារ​ល្វារ​ជា​ថ្មី​ដើម្បី​អោយ​មាន​បរិស្ថាន​ល្អ​និង​ផា​សុខភាព ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​រក​ដៃគូ​វិនិយោគ​គម្រោង​កសាង​ផ្សារ​ល្វារ​ថ្មី​ដោយ​ជូនដំណឹង​ដល់​អាជីវករ​បាន​ជ្រាប​អោយ​រុះរើ​តូប​ចេញ​ដោយ​ខ្លួនឯង ហើយ​កសាង​ផ្សារ​ជា​ថ្មី​ដោយ​រៀបចំ​ផ្សារ​អោយ​មាន​ស្តង់ដារ​មាន​ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក ប្រពន្ធ​ភ្លើង និង​តូប​ផ្សារ​លក់ដូរ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទិញ​ទំនិញ​ក្នុង​ផ្សារ ។

លោក វិ​ន ហួត បាន​បញ្ជាក់​ថា ក្រោយ​ពេល​ជូនដំណឹង​ដល់​អាជីវករ​អោយ​រុះរើ​តូប​គឺ​ពិតជា​មានការ​តវ៉ា​ពី​អាជីវករ​តែ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​ចុះ​ប្រជុំ​ជាមួយ​អាជីវករ​រឿង​តម្លៃ​តូប​លក់​អោយ​បាន​សមរម្យ​ដែល​អាច​អាជីវករ​ទទួលយក​បាន​លក់​សម្រាប់​ជី​វិភាព​គ្រួសារ និង​រក​ថវិការ​ចំណូល​រដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ