ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ស្នើ​ចោទ​នាយក​រដ្ឋមន្ត្រី​ពុក​រលួយ

5 ឆ្នាំ មុន

ប្រទេស​អីុ​ស្រា​អែ​ល ៖ ប៉ូលិស​អីុ​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២​ធ្នូ បាន​ស្នើ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ក្នុង​រឿង​ពុក​រលួយ​ទី​៣ ដែល​អាច​បណ្ដាល​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​ខ្ទាត​ចេញពី​តំណែង​។ ពេល​នេះ​គឹ​អគ្គ​រដ្ឋ​អាជ្ញា​ដែល​ជា​អ្នក​សម្រេច​ធ្វើការ​ចោទប្រកាន់​ឬ​អត់ ចំពោះ​នាយក​រដ្ឋមន្ត្រី​និង​ភរិយា​លោកស្រី​សា​រ៉ា ពី​បទ​ទទួល​សំណូក ក្លែងបន្លំ​និង​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​។…

ប្រទេស​អីុ​ស្រា​អែ​ល ៖ ប៉ូលិស​អីុ​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​២​ធ្នូ បាន​ស្នើ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ក្នុង​រឿង​ពុក​រលួយ​ទី​៣ ដែល​អាច​បណ្ដាល​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ​ខ្ទាត​ចេញពី​តំណែង​។

ពេល​នេះ​គឹ​អគ្គ​រដ្ឋ​អាជ្ញា​ដែល​ជា​អ្នក​សម្រេច​ធ្វើការ​ចោទប្រកាន់​ឬ​អត់ ចំពោះ​នាយក​រដ្ឋមន្ត្រី​និង​ភរិយា​លោកស្រី​សា​រ៉ា ពី​បទ​ទទួល​សំណូក ក្លែងបន្លំ​និង​រំលោភ​លើ​សេចក្ដី​ទុកចិត្ត​។ ប៉ូលិស​ក៏​ស្នើ​ផង​ដែរ​ចោទប្រកាន់​ភរិយា​នាយក​រដ្ឋមន្ត្រី​ពី​បទ​រារាំង​ចំពោះ​តុលាការ​។

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​ភ្លាម​ៗ​ជា​ថ្មី​ម្ដងទៀត ពី​ភាព​ស្លូតត្រង់​របស់​លោក​ហើយ​វាយប្រហារ​ប្រមុខ​ប៉ូលិស លោក​RONI ALSHEIKH​ដែល​ចាក​ចេញពី​តំណែង​កាលពី​ថ្ងៃ​ទី​២​ធ្នូ​។

ក្នុង​សុន្ទរកថា​មួយ​លោក​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​ថា តើ​សំណើ​របស់​ប៉ូលិស​នេះ​ដែល​ចេញផ្សាយ​ចំ​ថ្ងៃ​ដែល​ប្រមុខ​ប៉ូលិស​ចាកចេញ​ពី​តំណែង អាច​ទៅ​រួច​របៀប​ណា? នោះ​ជា​ល្បែង​មួយ​ដែល​គេ​រៀបចំ​ទុកជា​មុន​។ ខ្ញុំ​និង​ភរិយា​ខ្ញុំ​ជា​មុខសញ្ញា​ដែល​គេ​វាយប្រហារ​។

ប្ដី​ប្រពន្ធ​នាយក​រដ្ឋមន្ត្រី​ជាប់​សង្ស័យ​ថា ប៉ុនប៉ង​ជួយ​បណ្ដាញ​ព័ត៌មាន​WILLA ពី​សំណាក់់​រដ្ឋាភិបាល​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ពិ​ី​លោក​SHAUL ELOVITCH​ដែល​ជា​ថៅកែ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​អីុ​ស្រា​អែ​ល​BEZEK ​និង​ក្រុមហ៊ុន ​WILLA ផង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប៉ូលិស​បញ្ជាក់​ថា រវាង​ឆ្នាំ​២០១២​និង​ឆ្នាំ​២០១៧ លោក​នេ​តាន់​យ៉ា​ហ៊ូ​និង​មនុស្ស​នៅ​ជុំវិញ​លោក បាន​ធ្វើ​អន្តរាគមន៍​លើ​ខ្លឹមសារ​ចេញផ្សាយ​ដោយ​បណ្ដាញ​ព័ត៌មាន​របស់​WILLA ឲ្យ​ទទួល​បានការ​គាំទ្រ​លើ​ការ​តែងតាំង​មនុស្ស​ទាំងឡាយ តាម​រយៈ​ការ​ចេញផ្សាយ​អត្ថបទ​និង​រូបថត​បោក​បន្លំ​នានា និង​លុប​ចោល​បណ្តា​អត្ថបទ​ដែល​រិះគន់​នាយក​រដ្ឋមន្ត្រី​និង​គ្រួសារ​របស់​លោក​។

ម្យ៉ាងទៀត​ប៉ូ​លិ​ស​ស្នើ​ឲ្យ​ធ្វើការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ​ប្រឆាំង​លោក​SHAUL ELOVITCH​និង​ភរិយា​លោកស្រី​អី​ុ​រី​ស​ព្រមទាំង​មនុស្ស​២​នាក់​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ