ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​មិច​អ​ញ្ចេះ រក​ឃើញ​ភាព​មិន​ប្រក្រតី​លើ​ពាក្យ​ស្នើ​សុំ​កាន់កា.ប់​ដីធ្លី​ដែល​ជា​តំបន់ហាមឃាត់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​លើ​លិខិតស្នើ​សុំ​កាន់កាប់​ដីធ្លី ដី​តំបន់​បី​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​បាន​ចាត់តាំង​ឲ្យ​សមត្ថកិច្ច​ជលផល សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ ហើយ​ក៏​បាន​រក​ឃើញ​ថា…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​មានការ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​លើ​លិខិតស្នើ​សុំ​កាន់កាប់​ដីធ្លី ដី​តំបន់​បី​ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង លោក​អភិបាលខេត្ត​កំពង់ឆ្នាំង​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​បាន​ចាត់តាំង​ឲ្យ​សមត្ថកិច្ច​ជលផល សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ ហើយ​ក៏​បាន​រក​ឃើញ​ថា ឯកសារ​លើ​ការ​ស្នើ​សុំ​កាន់កាប់​ដីធ្លី​ពិតជា​មាន​ភាព​មិន​ប្រក្រតី​មែន ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា មានឈ្មោះ ចឹ​ម សុខ​ឡេ​ង និង ឈ្មោះ វ័​រ វណ្ណ​នី បាន​តាំងខ្លួន​ជា​តំណាង​ប្រជាពលរដ្ឋ​៥០​គ្រួសារ រស់នៅ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​សុំ​ចេញ​ប្លង់​កាន់កាប់​ដីធ្លី​ចំនួន​៥៣០​ហិ​កតា តាម​រយៈ​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ មា​នទី​តាំងនៅ​ភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ប៉ុន្តែ​ដី​នោះ​សុទ្ធ​សឹង​ជា​ដី​តំបន់​បី​ដែល​រដ្ឋ​បាន​ហាមឃាត់ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៥០​គ្រួសារ​ដែល​បាន​សុំ​កាន់កាប់​លើ​ដីធ្លី​ចំនួន​៥៣០​ហិ​កតា នៅ​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ឃើញ​មាន​តែ​ប្រជាពលរដ្ឋ​ចំនួន​តែ​២៦​នាក់​ប៉ុណ្ណោះ​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ចំណែក​២៤​នាក់​ទៀត​មិនមែន​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ​នោះ​ឡើយ ។

ហើយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​២៦​នាក់​ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​គឺ​បាន​មក​តែ​៥​នាក់​ប៉ុណ្ណោះ ដោយ​ពួក​គាត់​ប្រាប់​ថា ពិតជា​បាន​ផ្ដិត​មេដៃ​មែន ប៉ុន្តែ​មិនមែន​ផ្តិត​មេដៃ​សុំ​កាន់កាប់​ដីធ្លី​នោះ​ទេ​គឺ​ស្នើ​សុំ​ឲ្យ​គ្រឿងចក្រ​ចូល​ទៅ​ភ្ជួរស្រែ​របស់​គាត់​តែ​ប៉ុណ្ណោះ មិនមែន​សុំ​កាន់កាប់​ដីធ្លី​នោះ​ឡើយ

ជុំវិញ​ករណី​នេះ​ដែរ​ភ្នាក់ងារ​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឈ្មោះ ចឹ​ម សុខ​ឡេ​ង និង​ឈ្មោះ វ័​រ វណ្ណ​នី បាន​ទេ​ព្រោះ​គ្មាន​លេខ​ទាក់ទង​គ្រាន់តែ​បានដឹង​ថា អ្នក​នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ