ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​បោះពួយ​លឿន​បែប​ណា​ទេ បើ​ត្រូវ​ចឹ​ង​នោះ​!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿង​បើក​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កូ​ឡា​មួយ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​របួសធ្ងន់ និង​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ…

ខេត្តរតនគិរី ៖ រថយន្ត​ហា​យ​ប្រ៊ី​ត​មួយ​គ្រឿង​បើក​លឿន​ពេក​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កូ​ឡា​មួយ​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ហើយ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​៣​នាក់​របួសធ្ងន់ និង​ស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ស្ថិត​នៅ​ក្នុងភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ។

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក់​ហា​យ​ប្រ៊ី​ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-9836 មានឈ្មោះ ង៉ែត សុ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កងរាជអាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​សោម​ត្រក​ថ្មី ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2F -9386 ឈ្មោះ សល់ ហ្វា​ន់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ច្រា​យ មុខរបរ​មន្ត្រី​នគរបាល មាន​ទីលំនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ រថយន្ត​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ។

រីឯ​ជន​រង​គ្រោះ​៣​នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AD -8640 ទិស​ដៅ​ពី​កើត​ទៅ​លិច​បើកបរ​ដោយ​ឈ្មោះ សូត ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី រង​របួសស្រាល ។ អ្នក​រួម​ដំណើរ​ឈ្មោះ ណ​ម ម៉េ​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយ​គ្នា​រង​របួសធ្ងន់ ។ និង​ឈ្មោះ សុ​ន ពិសាល ភេទ​ប្រុស អាយុ​៣​ឆ្នាំ ជនជាតិ​ខ្មែរ អ្នក​ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

មន្ត្រី​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​រថយន្ត​បង្ក​ម៉ាក​ហា​យ​ប្រ៊ី​ត បើក​រេ​ចង្កូត​ចូល​មក​លើ​អាទិភាព​របស់​រថយន្ត​កូ​ឡា និង​ម៉ូតូ​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​វត្ថុ​តាង​ទាំង​៣​គ្រឿង​ត្រូវ​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ប៉ក់​ញ៉ៃ​រឹបអូស​យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ