ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងក្នុង​ជ្រូក​ជាង​2​តោន​…​កំពុង​ពិនិត្យ​បើ​មាន​ផ្ទុក​ជម្ងឺ​សាហា.វ​ទាំង​២​នេះ​វីវរ​ធំហើយ !

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុង​ជ្រូក​ជាង​2​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​ខេត្ត​ចាប់​ឃាត់​នៅ​ចំណុច​រង្វង់​មូល​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​5 និង​ផ្លូវជាតិ​លេខ​58 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រលប់​ថ្ងៃ​ទី​2 ខែធ្នូ ឆ្នាំ​2018…

ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុង​ជ្រូក​ជាង​2​តោន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​ខេត្ត​ចាប់​ឃាត់​នៅ​ចំណុច​រង្វង់​មូល​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​5 និង​ផ្លូវជាតិ​លេខ​58 ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រលប់​ថ្ងៃ​ទី​2 ខែធ្នូ ឆ្នាំ​2018 ដើម្បី​រក្សា​ទុក​យក​សំណាក​វិភាគ​ទៅ​ពិ​ត្យ​នៅ​មន្ទីរ​ពិសោធ​ន៌​មុន​បន្ត​ទៅ​ចូល​ទីផ្សារ ព្រោះ​ជម្ងឺ​ថ្មី​មួយ​កំពុង​កើតឡើង និង​បង្កក្តី​កង្វល់​ដល់​ពិភពលោក​(​ជម្ងឺ​ប៉េះ​អាហ្វ្រិក​) ។

គ្រឿងក្នុង​ជ្រូក​ដែល​មន្ត្រី​ជំនាញ​ឃាត់​រក្សា​ទុក​ខាងលើ​មាន​ទម្ងន់​2250​គីឡូក្រាម​ដឹក​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​មួយ​គ្រឿង​ចង្កូត​ឆ្វេង ពាក់​ផ្លា​ក​លេខ បាត់ដំបង 2B-1549 បើកបរ​ដោយ​ឈ្មោះ ហៃ មី ភេទ​ប្រុស អាយុ​35​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​ន​រា​ណ៌ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ គ្រឿងក្នុង​ជ្រូក​ចម្រុះ​ទាំងនេះ​គេ​បិទ​ឃ្លុំបេ​កេះ​ស្នោ​ជិត​ៗ ប្រៀប​ដូច​ដឹក​ទំនិញ​ផ្សេង​ៗ​ចឹ​ង ។

លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​ថា ដោយសា​ថ្មី​ៗ​នេះ​មាន​ជម្ងឺ​ដ៏​សាហាវ​ថ្មី​មួយ​គឺ​ជម្ងឺ​(​ប៉េះ​អាហ្វ្រិក​)​ដែល​ជម្ងឺ​នេះ​ជា​ជម្ងឺ​កាច​សាហាវ​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​ទៅ​មនុស្ស ឬ​ពី​មនុស្ស​ទៅ​សត្វ ហើយ​នៅ​ប្រទេស​ថៃ​ថ្មី​ៗ​នេះ​គេ​ពិនិត្យ​លើ​សាច់ក្រក​2​គីឡូក្រាម​នៅ​ព្រ​លាន​យន្តហោះ​ដែល​ភ្ញៀវ​ម្នាក់​នាំ​ចូល​ពី​ក្រៅប្រទេស​រក​ឃើញ​មាន​ពាក់ព័ន្ធ​ជម្ងឺ​ប៉េះ​អាហ្វ្រិក​នោះ​ផង​ដែរ ។

ប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា ដោយ​ព្រួយ​បារ​ម្ម​ពី​ជម្ងឺឆ្លង​ខាងលើ និង​ជម្ងឺ​ត្រចៀក​ខៀវ​ថ្នាក់ដឹកនាំ​ក្រសួង​ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​បាន​ជម្រុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​តាម​បណ្តា​ខេត្ត​ក្រុង​ពង្រឹង​កា​ត្រួតពិនិត្យ​លើ​ម្ហូបអាហារ​ដែល​នាំ​ចូល​ពី​ប្រទេស​ជិតខាង​ម្យ៉ាង​ការ​ដឹក​ជញ្ជូន​នេះ​គ្មាន​ច្បាប់​ពី​ក្រសួង​ត្រឹមត្រូវ​ទើប​ឃាត់​ទុក​គ្រឿងក្នុង​ជ្រូក​ទាំងនេះ​ដើម្បី​យក​សំណាក​វិភាគ​ទៅ​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​ពិនិត្យ​មើល​សិន​ថា តើ​មាន​ជាប់​ពាក់ព័ន្ធ​និង​ជម្ងឺ​ដែរ​ឬទេ?

លោក​បន្ត​ថា បើ​ក្រោយ​យក​សំណាក​វិភាគ​ទៅ​ពិនិត្យ​ជា​លទ្ធផល​មិន​ពាក់ព័ន្ធ​នឹង​មេរោគ​ទាំង​2​ទេ​ជំនាញ​នឹង​ធ្វើការ​ផាកពិន័យ​ពី​10​ទៅ​15​លាន​រៀល និង​ឲ្យ​ម្ចាស់​ឬ​អ្នក​ដឹក​បញ្ឈប់​ធ្វើ​សកម្មភាព​ដឹក​តទៅ​ទៀត ។

ផ្ទុយ​ទៅ​វិញ​បើសិន​លទ្ធផល​ចេញ​មក​វិជ្ជមាន​ម្ចាស់​ឬ​អ្នក​ដឹក​ត្រូវ​មានទោស​ពី​2​ខែ​ដល់​2​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​10​លាន​រៀល​ទៅ​50​លាន​រៀល ។ គ្រឿងក្នុង​ជ្រូក​ទាំងអស់​ខាងលើ​ត្រូវ​បាន​រក្សា​ទុក​នៅ​ការិយាល័យ​កសិកម្ម​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តោះអាសន្ន​រង​ចាំ​លទ្ធផល​នៃ​កាពិ​និត្យ​លើ​សំណាក​វិភាគ​ពី​អគ្គនាយកដ្ឋាន​ក្រសួងកសិកម្ម​សិន ។

គួរ​បញ្ជាក់​ថា យោង​ការ​សួរនាំ​អ្នកបើកបរ​ខាងលើ​និយាយ​ថា ខ្លួន​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​ឲ្យ​គ្រួសារ​មួយ​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ភ្នំពេញ​ជា​ច្រើន​ជើង​មក​ហើយ ។ ចំពោះ​ម្ហូបអាហារ និង​សាច់​នាំ​ចូល​ពី​ថៃ​ពិសេស​ប្រហិត​ចម្រុះ​គេ​ឃើញ​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​ថ្ងៃ​មិន​ក្រោម​ពី​ជាង​10​តោន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ