ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡានទំនើបចង្កូតស្តាំ​​​ក្នុង​ផ្ទះ​​​ឧក​ញ៉ា…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករតំបន់​៥ បាន​ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​គ្មាន​ពន្ធ​នៅ​គេហ​ដ្ឋាន​ឧកញ៉ា ហង្ស ស៊ី​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​និង​រដ្ឋាករតំបន់​៥ បាន​ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​គ្មាន​ពន្ធ​នៅ​គេហ​ដ្ឋាន​ឧកញ៉ា ហង្ស ស៊ី​ថា កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១ ខែធ្នូ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក សុទ្ធា វ៉ា​ន់​ណា​រី មន្ត្រី​គយ​និង​រដ្ឋាករចល័ត​តំបន់​៥​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ប្រចាំ​ខេត្តប​ន្ទាយមានជ័យ និយាយ​ថាដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មន្ត្រី​គយ​និង​រដ្ឋាករ​តំបន់​៥ បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​ព្រះរាជអាជ្ញា​រង​អោម​សាលាដំបូង​ខេត្ត កម្លាំង​ចម្រុះ​បាន​ចាប់​ឃាត់​រថយន្ត​ស៊េរី​២​គ្រឿង ផលិត​នៅ​ឆ្នាំ​២០១៦ ដែល​១​គ្រឿង ម៉ាក​តូ​យ៉ូ​តា​alpharo ពណ៌​ស និង​១​គ្រឿង​ទៀត​ម៉ាក​តូ​យ៉ូ​តា​vellfire ពណ៌​ស​ដូច​គ្នា នៅ​ក្នុង​បរិវេណ​ផ្ទះ​លោក​ឧកញ៉ា ហង្ស ស៊ី​ថា ។

លោក សុទ្ធា វ៉ា​ន់​ណា​រី បញ្ជាក់​ថា រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​នេះ​ជា​រថយន្ត​ចង្កូត​ស្តាំ គ្មាន​ពន្ធ ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​ល្មើសច្បាប់ ហើយ​ត្រូវ​បាន​យក​មក​លាក់​ទុក​ក្នុងភូមិ​គ្រឹះ​របស់​ឧកញ៉ា​ម្នាក់​ក្នុង​ខេត្ត​នេះ ។ ក្រោយ​ពេល​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ ក៏​បាន​ចុះ​បង្ក្រាប​និង​ឃាត់​ចាប់​រថយន្ត​សេ​៊​រី​ទំនើប​ទាំង​២​គ្រឿង រួច​នាំ​យក​ទៅ​រក្សា​ទុក​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅ​ស្នាក់​ការ​គយ​និង​រដ្ឋាករ​ចល័ត​តំបន់​៥ ។ ក្នុង​ហេតុការណ៍​បង្ក្រាប​រថយន្ត​គេចពន្ធ​ចង្កូតស្តាំ​មួយទៀត កម្លាំង​នគរបាល​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច​ខេត្ត បាន​ឃាត់​ចាប់​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក​ហ្វ​ដ​រេ​ន​ជើរ​១​គ្រឿង គ្មាន​ពន្ធ​និង​ឃាត់ខ្លួន
ម្ចាស់​២​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កាលពីថ្ងៃ​ទី​១ ខែធ្នូ ។

លោក​វរសេនីយ៍ទោ រស់ អៀម នាយ​កា​រិយា​ល័យ​ស្តីទី​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ថ្លែង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ដើម្បី​ទប់ស្កាត់​បទ​ស្កាត់​បទល្មើស​គេចពន្ធ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញារួច​ចុះ​ប្រតិបត្តិការ​និង​បង្ក្រាប​រថយន្ត​ចង្កូត​ស្តាំម៉ាក​ហ្វ​ដ​រេ​ន​ជើរ​មួយ​គ្រឿង ផលិត​ឆ្នាំ​២០១៦​ពណ៌​ប្រផេះ ពាក់​ផ្លា​លេខ ចង្កូត​ស្តាំ PP-១៧៩៩(​ក្លែងក្លាយ​) ។

អ្នក​ទាក់ទិន​នឹង​រថយន្ត​នេះ​២​នាក់ ម្នាក់​ឈ្មោះនាង សា​រឿ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះ ស៊ុន សា​រឿ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំរស់នៅ​ក្នុងស្រុក​អូរ​ជ្រៅ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា នៅ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​យាង​ថ្ម ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។ក្រោយ​ពេល​ត្រូវ​ឃាត់​ចាប់ ម្ចាស់​រថយន្ត​ឈ្មោះ នាង សា​រឿ​ន និយាយ​ថា រថយន្ត​ចង្កូតស្តាំ​នេះ​ក៏​គាត់​បាន​ដូរ​ដី​ទំហំ​៣​ហិ​កតា​ដែល​មាន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ រយៈពេល​១​ស​ប្តា​ហ៍​មក​ហើយ​ជាមួយ​ឈ្មោះ ស៊ុន សា​រឿ​ន ។

ចំណែក​ឈ្មោះ ស៊ុន សា​រឿ​ន ប្រាប់​ថា រថយន្ត​១​គ្រឿង​នេះ កាលពី​៣​ខែ​មុន​ខ្លួន​បាន​ដូរ​ដី​ទំហំ​១​ហិ​កតា​ជាមួយ​ឈ្មោះ ជា សុខុម ភេទ​ប្រុស ជា​យោធា​នៅ​អូរ​ស្មាច់ ខេត្តឧត្តរមានជ័យ ។ ក្រោយ​ពេល​យក​ដី​ដូរ​យក​រថយន្ត​ហើយ ក៏​បាន​ពឹង​អ្នក​ស្គាល់គ្នា​ធ្វើ​ផ្លា​ក​លេខ​ឱ្យ​ក្នុង​តម្លៃ​៥​ពាន់​ដុល្លារ ហើយ​យក​មក​ដូរ​ដី​របស់​ឈ្មោះ នាង សា​រឿ​ន យក​មក​ប្រើប្រាស់ ក៏​ត្រូវ​នគរបាល​ចាប់​ដោយ​ចោទ​ថា​រថយន្ត​ពាក់​ផ្លា​ក​លេខ​ក្លែងក្លាយ​និង​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ