ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ឱ្យ​កូន​លេង​ដើម្បី​ខួរក្បាល​ឆ្លាត​វៃ

5 ឆ្នាំ មុន

ល្បែង​ដែល​អ្នក​គួរតែ​ឲ្យ​កូន​លេង​ដើម្បី​ឲ្យ​ខួរក្បាល​ឆ្លាត ។ 1.​អ្នក​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ឡើងជណ្តើរ​បាន ព្រោះ​ក្នុង​អាយុ​នេះ បើ​កូន​ចេះ​ឡើងជណ្តើរ នោះ​ខួរក្បាល​គេ​នឹង​មិនធម្មតា​ឡើយ ។ ដូចនេះ​អ្នក​អាច​នៅ​ជិត​គេ​ដើម្បី​មើល​គេ​ឡើងជណ្តើរ​បាន ដើម្បី​កុំ​ឲ្យ​គេ​ដួល ។…

ល្បែង​ដែល​អ្នក​គួរតែ​ឲ្យ​កូន​លេង​ដើម្បី​ឲ្យ​ខួរក្បាល​ឆ្លាត ។

1.​អ្នក​អាច​ចាប់ផ្តើម​បង្រៀន​កូន​ឲ្យ​ឡើងជណ្តើរ​បាន ព្រោះ​ក្នុង​អាយុ​នេះ បើ​កូន​ចេះ​ឡើងជណ្តើរ នោះ​ខួរក្បាល​គេ​នឹង​មិនធម្មតា​ឡើយ ។ ដូចនេះ​អ្នក​អាច​នៅ​ជិត​គេ​ដើម្បី​មើល​គេ​ឡើងជណ្តើរ​បាន ដើម្បី​កុំ​ឲ្យ​គេ​ដួល ។

2.​អ្នក​ក៏​អាច​នាំ​គេ​ជិះ​ទុក​ទុក​ដើរ​លេង​ក៏​បាន​ដែរ ព្រោះ​វា​សុទ្ធតែ​ជា​ការ​វឹក​ហាត់​ខួរក្បាល​របស់​កូន​ឲ្យ​ឆ្លាត​វៃ​បាន ។

3.​អ្នក​អាច​លេង​បាល់បោះ ទទួល​បាល់​ពី​កូន ឬ​ទាត់​បាល់​ជាដើម ព្រោះ​ល្បែង​ទាំងនេះ​អាច​ធ្វើ​ឲ្យ​កូន​អាច​មាន​ខួរក្បាល​ល្អ​បាន ។

4.​អ្នក​អាច​ហៅ​កូន​ឲ្យ​មើល​របស់​ដែល​នៅ​ជុំវិញ​ខ្លួន ដោយ​សង្កេត​ឲ្យ​បាន​ច្រើន ទើប​អាច​ធ្វើ​ឲ្យ​កូន​កើត​ចម្ងល់ ដោយ​ធ្វើ​ឲ្យ​គេ​អាច​ចាប់ផ្តើម​ប្រើ​ខួរក្បាល​បាន ។

5.​អ្នក​អាច​នាំ​កូន​ឲ្យ​ស្តាប់​សំឡេង​ខ្យល់​បាន ព្រោះ​វា​ជា​សំឡេង​ដែល​អាច​ធ្វើ​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បាន​ល្អ ដោយ​ឆ្លាត​បាន ។

6.​អ្នក​ក៏​អាច​នាំ​កូន​ឲ្យ​ហិតក្លិន​ផ្កា ឬ​ក្លិន​ភ្លៀង​ក្រោយ​ពេល​រាំង​ផង​ដែរ ព្រោះ​វា​សុទ្ធតែ​ធ្វើ​ឲ្យ​កូន​ឆ្លាត​ទាំង អស់ ។

7.​អ្នក​អាច​ឲ្យ​កូន​ភ្លក់​គ្រប់​រសជាតិ​ដូច​ជា ជូរ ប្រៃ ផ្អែម និង​ល្វីង​ជាដើម ព្រោះ​វា​ដូច​ជា​រសជាតិ​ក្នុង​ជីវិត ដោយ​ធ្វើ​ឲ្យ​កូន​អាច​ដឹង​ពី​គ្រប់​រសជាតិ​តាំងពី​តូច ទើប​ធ្វើ​ឲ្យ​ខួរក្បាល​គេ​ឆ្លាត​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ