ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ពេក​ហើយ កា.ប់​ចាក់​គ្នា​រហូត​ដល់​ស្លា.ប់​បែប​នេះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យុវជន​រង​គ្រោះ​ម្នាក់​ទៅ​រាំ​កម្សាន្ត​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត (​ហ្គោ​ល​ថន​) ត្រូវ​បាន​យុវជន​មួយ​ក្រុម​ចាក់​ចំ​៣​កន្លែង​របួសធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​នៅ​អំឡុង​ម៉ោង​១២​និង​៣០​នាទី​យប់ ចូល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ក្បាលស្ពាន…

បន្ទាយ​មាន​ជ័យ ៖ យុវជន​រង​គ្រោះ​ម្នាក់​ទៅ​រាំ​កម្សាន្ត​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត (​ហ្គោ​ល​ថន​) ត្រូវ​បាន​យុវជន​មួយ​ក្រុម​ចាក់​ចំ​៣​កន្លែង​របួសធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​នៅ​អំឡុង​ម៉ោង​១២​និង​៣០​នាទី​យប់ ចូល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ លាង ឡេ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​មានមុខ​របប​ជា​កម្មករ​ម្នាង​សីលា​) ស្នាក់​នៅ​ក្រុង​សិរី​សោភ័ណ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ឆ្កោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។

សមត្ថកិច្ច​បាន​ប្រាប់​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ក្មេង​ស្ទាវ​មួយ​ក្រុម​ចាក់​បណ្តាល​របួសធ្ងន់ រហូត​ស្លាប់​នោះ គឺ​ជន​រង​គ្រោះ​បាន​ទៅ​ជាមួយ​មិត្តភក្តិ​មាន​គ្នា​២​នាក់ ទៅ​រាំ​កម្សាន្ត​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត (​ហ្គោ​ល​ថន​) ស្រាប់តែ​មាន​ក្មេង​ស្ទាវ​១​ក្រុម​បាន​ចាក់​ចំនួន​៣​កាំបិត​បណ្តាល​របួសធ្ងន់ នៅ​ពេល​ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាន​ដាច់ខ្យល់​ស្លាប់ ហើយ​ត្រូវ​បាន​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​យ​នៅ​ឯ​ស្រុក​កំណើត ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​១​ក្រុម​ចាក់​របួសធ្ងន់​រហូត​ដល់​ស្លាប់ គឺ​បណ្តាល​មក​ពី​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ក្មេង​១​ក្រុម​ទៀត​នៅ​ពេល​ដែល​កំពុង​រាំ​កម្សាន្ត​ក្នុង​មជ្ឈមណ្ឌល​កំសាន្ត ហើយ​ត្រូវ​បាន​ចាក់​ជន​រង​គ្រោះ​របួសធ្ងន់​រហូត​ដល់​ស្លាប់ ។ ក្រោយមក​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជន​ដៃដល់​ដែល​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​ស្លាប់ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ