ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បុក​គ្នាដួលសុទ្ធតែឈាម​ទៀត​ហើយ សូមប្រយ័ត្ន(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បញ្ច្រាស​ម៉ូតូ​ហុងដា សេ​១២៥​ពេញទំហឹង បណ្តាល​ឲ្យ​របួស​ទាំង​សងខាង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ម៉ូតូ​មួយ​គ្រឿង​បាន​បើក​បញ្ច្រាស​ម៉ូតូ​ហុងដា សេ​១២៥​ពេញទំហឹង បណ្តាល​ឲ្យ​របួស​ទាំង​សងខាង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែធ្នូ​នេះ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ម៉ូតូ​ដែល​ដែល​ជិះ​បញ្ច្រាស់​នោះ​គឺ ម៉ូតូ​ភី​ស៊ី​អេ​ច ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​១FA- ៨៨៨៣​បើកបរ​ដោយ​បុរស​ម្នាក់​បាន​របួសធ្ងន់ ដែល​បើក​បញ្ច្រាស​ទៅ​បុក​ម៉ូតូ ម៉ាក​ហុងដា​សេ​១២៥ ស្លាក​លេខ​បាត់ដំបង​១U-១១៥៥ បណ្តាល​ឲ្យ​របួសធ្ងន់​ដែរ ។

បើ​តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ម៉ូតូ​ម៉ាក​ហុងដា​នោះ​បើក​ដោយ​បុរស​ដោយ​ម្នាក់​បាន​ពី​ភ្នំពេញ​ហានូយ ពី​ត្បូង​ទៅ​ជើង នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់ ចំណុច​កើតហេតុ​នោះ ក៏​បាន​បុក​ជាមួយ​ម៉ូតូ ម៉ាក​ភី​ស៊ី​អេ​ច​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ទាំង​២​រង​ខូចខាត​ធ្ងន់ធ្ងរ និង​របួស​ទាំង​សងខាង​តែ​ម្តង ដោយឡែក​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ