រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល២ថ្ងៃគិតពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០១៨ កើតឡើង២៥លើក(យប់១៦លើក)ស្លាប់១០នាក់(ស្រី២នាក់) របួសធ្ងន់១៩នាក់(ស្រី៤នាក់)របួសស្រាលប្រុស៦នាក់ នេះបើយោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹង ។
មូលហេតុគ្រោះថ្នាក់ : ល្បឿន១១លើក ស្លាប់៦នាក់, មិនគោរពសិទ្ធិ៥លើក ស្លាប់២នាក់, មិនប្រកាន់ស្តាំ៤លើក ស្លាប់១នាក់, ប្រជែង១លើក ស្លាប់១នាក់, បត់គ្រោះថ្នាក់១លើក, ស្រវឹង១លើក, កត្តាយាន១លើក ។ សរុបស្លាប់១០នាក់ : ម៉ូតូ៩នាក់(មិនពាក់មួក៣នាក់)ថ្មើរជើង១នាក់ ។
គ្រោះថ្នាក់ប៉ះទង្គិច : ម៉ូតូនឹងម៉ូតូ៤លើក, ម៉ូតូនឹងរថយន្តតូច៨លើក ស្លាប់៣នាក់, ម៉ូតូនឹងរថយន្តធំ២លើកស្លាប់២នាក់, ម៉ូតូនឹងថ្មើរជើង១លើក, ម៉ូតូនឹងគោយន្ត១លើក ស្លាប់១នាក់, ម៉ូតូដួលខ្លួនឯង៣លើក ស្លាប់២នាក់ ម៉ូតូនិងផ្សេងៗ១លើក ស្លាប់១នាក់, រថយន្តតូច និងរថយន្តធំ២លើក, រថយន្តតូចក្រឡាប់ខ្លួនឯង១លើក, រថយន្តតូចនឹងថ្មើរជើង២លើក ស្លាប់១នាក់ ។
បណ្តាលឲ្យខូចខាតយាន៣៣គ្រឿងក្នុងនោះមាន : ម៉ូតូ២៥គ្រឿង, រថយន្តតូច១៣គ្រឿង, រថយន្តធំ៣គ្រឿង, គោយន្ត១គ្រឿង, ម៉ូតូរ៉ឺម៉ក១គ្រឿង, ថ្មើរជើង៣នាក់ ។ យានយន្តបង្កហេតុ : ម៉ូតូ១១លើក, រថយន្តតូច១១លើក, រថយន្តធំ២លើក, យានផ្សេងៗ១គ្រឿង ។ គ្រោះថ្នាក់លើផ្លូវ : ផ្លូវជាតិ១៥លើក, ផ្លូវខេត្ត៩លើក, ផ្លូវលំ១លើក ។
រាជធានី-ខេត្តមានគ្រោះថ្នាក់និងរងគ្រោះច្រើន : រាជធានីភ្នំពេញ១លើក ស្លាប់១នាក់, ខេត្តក្រចេះ៣លើក ស្លាប់ស្រី១នាក់ របួស២នាក់, ខេត្តសៀមរាប១លើក ស្លាប់១នាក់, ខេត្តស្វាយរៀង២លើក ស្លាប់២នាក់ របួស១នាក់, ខេត្តកំពត៣លើក ស្លាប់១នាក់ របួស៣នាក់, ខេត្តព្រះសីហនុ១លើក ស្លាប់១នាក់ និងខេត្តកំពង់ធំ៣លើក ស្លាប់៣នាក់ ៕
ចែករំលែកព័តមាននេះ