ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៣​នាក់​ញៀន​ល្បែង​បៀ ត្រូវ​នគរបាល​ចុះ​បង្ក្រាប​ឃាត់ខ្លួន

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត នគរបាល​បាន​ធ្វើការ​បង្ក្រាប​ទៅ​លើ ស្ត្រី​៣​នាក់​តែងតែ​ញៀន​ល្បែង​បៀ​។ ចុះ​ល្បែង​កន្ទុយលេខ និង​ល្បែង​ផ្សេង​ៗ​ម្តេច​មិន​បង្ក្រាប​ផង ហេតុការណ៍​បង្ក្រាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០…

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត នគរបាល​បាន​ធ្វើការ​បង្ក្រាប​ទៅ​លើ ស្ត្រី​៣​នាក់​តែងតែ​ញៀន​ល្បែង​បៀ​។ ចុះ​ល្បែង​កន្ទុយលេខ និង​ល្បែង​ផ្សេង​ៗ​ម្តេច​មិន​បង្ក្រាប​ផង ហេតុការណ៍​បង្ក្រាប​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ វិច្ឆិកា​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។ ស្ត្រី​៣​នាក់​ដែល​ចូល​ចិត្ត​ញៀន​លេងល្បែង​បៀ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​មាន​៖

១-​ឈ្មោះ ផ​ន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ លន សុខា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ៣-​ឈ្មោះ កែវ ផល ភេទ​ស្រី អាយុ​៥២​ឆ្នាំ​។ ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ត​មាន​ជ័យ វត្ថុ​តាង​ដកហូត​បាន​បៀ​ប្រភេទ​កៅស៊ូ​នីឡុង​ចំនួន​៤​ហ៊ូ​។​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​៣​នាក់​ដែល​នគរបាល​ធ្វើការ​ឃាត់ខ្លួន នោះ​ដោយ​ជាប់​ពាក់​ព​ន្ធ័​នឹង​ញៀន​ល្បែង​បៀ ឃាត់ខ្លួន​យក​មក​អធិការ​ធ្វើការ​ណែនាំ​អប់រំ រួច​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ក្នុង​ថ្ងៃ​ដដែល​។

គួរ​រំលឹក​ផង​ដែរ​ថា​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ ក្នុងស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​នេះ​បាន​កើត​មាន​ល្បែង​ជា​ច្រើន ជា​ពិសេស​ដូច​ជា​ល្បែង ចាក់​កន្ទុយលេខ បាន​ដាក់​លក់​នៅ​តាម​ទីផ្សារ ឬ​នៅ​តាម​ទីតាំង​មុខ​ផ្ទះ យ៉ាង​អនាធិបតេយ្យ ម្តេច​លោក​នគរបាល​មើល​មិនឃើញ ដែល​បង្ក​រការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ សម្រាប់​ការ​អភិវឌ្ឍ របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ ខណៈ​ចាក់​កន្ទុយលេខ​ចាញ់​មានគ្រួសារ​ខ្លះ​លក់​ដីស្រែ​ចម្ការ លក់​ផ្ទះសម្បែង លើស​ពី​នោះ​អាច​ឈាន​ទៅ​ដល់​កើត​មាន​ជម្លោះ​ប្តី​ប្រពន្ធ​ប្រើ​អំពើ​ហិង្សា​រវាង​ប្តី​ប្រពន្ធ​ថែម​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ