ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​មក​ចំ​ប្លង់​ហ្មង​! គេ​អត់​ផង​…​ជាប់​ជង់​ទាំងអស់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​អន្តរាគមន៍​នឹង​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ចំនួន​១​នាក់​ឈ្មោះ និល វ៉េ​ង​ហុង…

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០១៨ កម្លាំង​នគរបាល​អន្តរាគមន៍​នឹង​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ចំនួន​១​នាក់​ឈ្មោះ និល វ៉េ​ង​ហុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ នៅ​ចំណុច​ផ្សារ​បុរី​ភូ​ពុ​យ ស្ថិត​ក្នុងភូមិ​ពោធិ៍​តា​កួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ដោយ​បាន​ដកហូត​វត្ថុ​តាង​មាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១៩​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

​បន្ទាប់​មក​ក៏​មានមុខ​សញ្ញា​ចំនួន​៣​នាក់​ទៀត​បាន​ទាក់ទង​មក​លេខ​ទូរស័ព្ទ​មុខសញ្ញា​ជួញដូរ​ខាងលើ​ដើម្បី​កុម្ម៉ង់​ទិញ​ថ្នាំ​ញៀន​។ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​និយាយ និង​ធ្វើការ​ណាត់ជួប ហើយ​ក៏​ឃាត់​បាន​ជនសង្ស័យ​ទាំង​នាក់​ទៀត​ដូច​មានឈ្មោះ​ដូច​ជា​ឈ្មោះ អ៊ិ​ន រាត្រី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ២-​ឈ្មោះ ផា​ន់ ភក្តី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ និង​៣-​ឈ្មោះ គឹ​ម យូ​ឡេ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់​។

ជនសង្ស័យ​ទាំង​៤​នាក់​សុទ្ធតែ​ជា​មុខសញ្ញា​ជក់ និង​ជួញដូរ​ថ្នាំ​ញៀន​ដែល​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច ។

បច្ចុប្បន្ន​មុខសញ្ញា​ទាំង​៤​នាក់ និង​វត្ថុ​តាង​ថ្នាំ​ញៀន​ទាំង​១៩​កញ្ចប់ កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿង​នៃ​អធិការ
ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ដើម្បី​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ