ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ងោក​មួយភាំង​…​ខ្ទេច​មុខ​ស៊េរី​ទំនើប​មួយ​គ្រឿង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បើករថយន្ត​ងោក​មួយភាំង​ក៏ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​បែន​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​រថយន្ត​ផ្នែក​ខាង​មុខ ចំណែក​អ្នក​បើក​រង​របួស​យ៉ាងដំណំ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន​ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៨ ​នៅមុខ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​បើករថយន្ត​ងោក​មួយភាំង​ក៏ជ្រុល​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​បែន​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​រថយន្ត​ផ្នែក​ខាង​មុខ ចំណែក​អ្នក​បើក​រង​របួស​យ៉ាងដំណំ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិកឯកជន​ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៨ ​នៅមុខ Mart Super Store នៅ​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកប​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AE-២៥៨៨ ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​១៩៨៦ ក្នុង​ទិស​ដៅ ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​អ្នក​បើករថយន្ត​ងងុយដេក ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​បុក​ចំ​ពីមុខ​រថយន្ត​បែន ពណ៌​លឿង​គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​តែ​ម្តង បណ្តាល​អោយ​ខូចខាត​ខ្ទេច​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 350 ផ្នែក​ខាង​មុខតែ​ម្តង ចំណែក​អ្នក​បើក​រង​របួស​យ៉ាងដំណំ ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​ការិយាល័យ​នគរបាល​ចរាច​ណ៍​ជើង​គោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ