ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់ខាត​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើកបរ​លើ​ផ្លូវ​នេះ​ទេ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ចុះ​សម្របសម្រួល​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​មួយ​មិន​បាន​សម្រេច ។ ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែល​បាន​មក​ចូលរួម​ស្តាប់​ការ​សម្របសម្រួល​ពី​លោក អ៊ូច…

ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​បាន​ចុះ​សម្របសម្រួល​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​មួយ​មិន​បាន​សម្រេច ។

ក្រុម​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែល​បាន​មក​ចូលរួម​ស្តាប់​ការ​សម្របសម្រួល​ពី​លោក អ៊ូច ភា អភិបាល ខេត្តតាកែវ​បាន​នាំ​គ្នា​និយាយ​ថា កាលពី​ពេល​បាន​ទទួល​រង​ភាព​អាម៉ាស់​ធ្ងន់ ព្រោះតែ​ការ​ចុះ​សម្របសម្រួល​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​រថយន្ត​ដឹក​ដី​មួយ​មិន​បាន​សម្រេច ។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្ដាប់​ការ​ផ្សះផ្សារ​សម្របសម្រួល​របស់​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​នឹង​លោក​អភិបាលស្រុក​ទ្រាំង នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺ​ការ​សម្របសម្រួល​នោះ​មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​គ្រោងទុក​ទេ ដោយ​ក្រុម​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ដាក់​បា​រ៉ា​ស់​បិទផ្លូវ​ដដែល​មិន​ឲ្យ​ឡាន​ដឹក​ដី​ឆ្លងកាត់​ឡើយ​បាន​បន្ត​ថា លោក​អភិបាលខេត្ត​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​សុំ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ នៅ​ភូមិ​សង្ហា​១២១​គ្រួសារ បើក​របាំង​ផ្លូវ​ឲ្យ​ឡាន​ជួសជុល​ផ្លូវ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ចូល​ធ្វើការ​ស្ថាបនា​ផ្លូវ​នេះ ។

ក្រុម​ប្រជាពលរដ្ឋ​បន្ត​ថា អាច​ចូល​ជួសជុល​បាន តែ​ជួសជុល​ចប់ សុំ​បិទ​ដដែល​ដោយ​មិន​ឲ្យ​រថយន្ត​ដឹក​ដី​ឆ្លងកាត់​នោះ​ទេ ព្រោះ​នាំ​ឲ្យ​ខូច​ផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ