ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! មុននេះកិន​ហើយ​អូស​ជាង​១០​ម៉ែត្រ​​​លើ​ផ្លូវ​ជាតិ​លេខ​​៣យ៉ាង​រន្ធត់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាងរថយន្ត​ និងម៉ូតូ​ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​បាន​កើត​ឡើង​​កាល​ពី​ម៉ោង​១០​និង​៤០​នាទីព្រឹក​ ថ្ងៃទី​០២ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹង​ថា មុន​នេះ​បន្តិច​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាងរថយន្ត​ និងម៉ូតូ​ បណ្តាល​ឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ ដែល​បាន​កើត​ឡើង​​កាល​ពី​ម៉ោង​១០​និង​៤០​នាទីព្រឹក​ ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ​នៅចំណុច​ផ្លូវ​ជាតិ​លេខ​៣ ស្ថិត​ក្នុង​ភូមិ​ព្រែក​ព្រីន​ខាង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌពោធិ៍​សែនជ័យ ។

សេចក្តីរាយ​ការណ៍​​បន្ត​ថា ជនរងគ្រោះ​ខាងលើ​ឈ្មោះ អួង សុភា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានទីលំនៅ​ក្នុង​ភូមិ​តាត្រាវ ឃុំ​កំពង់​ត្រាច ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក​ស្គុបពី​ ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC-0701 ។ ចំណែក​រថយន្តបង្ក​បែន​ដឹក​ដី ម៉ាក​ហ៊ីយ៉ាន់ដាយកង់​១០ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1271 ហើយ​អ្នក​បើក​បរ និងព្រូ​រថយន្ត​ ក្រោយ​ពេល​កើតហេតុ​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

សេចក្តីរាយការណ៍​បន្ត​ទៀតថា មុន​ពេល​កើតហេតុ ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង​​ទៅ​ត្បូង លុះ​ដល់​ចំណុច​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ជែង​រថយន្ត​​ម៉ាក​សាំង​យ៉ុង​​មួយ​គ្រឿងបើក​ក្នុង​ទិស​ដៅ​ស្រប​គ្នា ខណៈ​ពេល​ម៉ូតូ​ជន​រងគ្រោះ​កំពុង​បើក​វ៉ា​រថយន្ត​សាំង​យ៉ុង ក៏​មាន​រថយន្តបែន​​ដឹក​ដី​មួយ​គ្រឿង​ទៀត​​ក៏​វ៉ា​ម៉ូតូ​ជន​រងគ្រោះ​បន្ថែម​មួយ​ជាន់​ទៀត ប៉ុន្តែវ៉ា​មិន​ផុត​ក៏​កៀរ​​ម៉ូតូ​ជនរងគ្រោះ​ដួល​​ចូល​កង់​រថយន្ត​បែនដឹក​ដី​នោះ ហើយ​កិន​អូស​ជនរងគ្រោះ​ប្រហែល​៣០​ម៉ែត្រជាង​ បណ្តាល​ឱ្យ​ជន​រងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​យ៉ាង​អាណោច​អាធ័មតែម្តង ក្រោយ​កើត​ហេតុ​អ្នក​បើក​បរ​រថយន្ត និង​ព្រូ​នោះ​បាន​​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ក្រោយ​ពេល​កើតហេតុ​នគរបាល​​បាល​​ចរាចរណ៍​ផ្លូវ​គោក​​សាលា​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​​ពិនិត្យ និង​ធ្វើ​ការ​វាស់​វែង និង​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​ ដើម្បី​រង់​ចាំ​ធ្វើការដោះ​ស្រាយ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ