ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អា​ចង្កូត​ស្តាំ​២​គ្រឿង​គេចពន្ធ​នៅផ្ទះ​ឧកញ៉ា ហង្ស ស៊ី​ថា

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​គ្មាន​ពន្ធ​ពី​ផ្ទះ​ឧកញ៉ា​ម្នាក់ ឈ្មោះ ហង្ស ស៊ី​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០១…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ ចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​គ្មាន​ពន្ធ​ពី​ផ្ទះ​ឧកញ៉ា​ម្នាក់ ឈ្មោះ ហង្ស ស៊ី​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

លោក សុទ្ធា វ៉ា​ន់​ណា​រី មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ហើយ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

ខណៈ​ពេល​ចុះ​បង្ក្រាប​កម្លាំង​ចម្រុះ​បាន​ឃាត់​រថយន្ត​២​គ្រឿង​ផលិត​នៅ​ឆ្នាំ​២០១៦ ដែល​ជា​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ធុន (TOYOTA.alpharo) ពណ៌​ស និង​១​គ្រឿង​ទៀត​ធុន (TOYATA.vellfire) ពណ៌​ស ដូច​គ្នា ដែល​ឃាត់ ហើយ​ចាប់​នៅ​ក្នុង​បរិវេណ​ផ្ទះ​ឧកញ៉ា ហង្ស ស៊ី​ថា តែ​ម្តង នៅ​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​នេះ ជា​រថយន្ត​ចង្កូត​ស្តាំ​ដែល​គ្មាន​ពន្ធ ឬ​គេចពន្ធ ល្មើស​ច្បាប់​ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដោយ​ល្មើសច្បាប់​ហើយ​ត្រូវ​បាន​យក​មក​លាក់​ទុក​ក្នុងភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា​ម្នាក់​នេះ​ដែល​មន្ត្រី​គយ​និយាយ​ថា ជា​បទល្មើស​មួយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ