ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈ្នះ​តែ​លើ​រេញ តែ​បង្គោល​ក្រហម​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock Out Series By…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្ដិ៍​លេខ​៥ ក្នុង​ព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ក្នុង​វគ្គ​៣២​នាក់ ជម្រុះ​យក​១៦​នាក់ កាលពី​ថ្ងៃ​ទី​១ ធ្នូ កីឡាករ​បង្គោល​ក្រហម គុ​ជ​សារ ចាន់​រាជ បាន​ទទួល​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ក្រោយ​ការ​ចំណាយ​កម្លាំង​វាយ​លប់​លើ​គូប្រកួត ដែល​ការ​ប្រកួត​នេះ គឺ​ដើម្បី​ដណ្ដើម​យក​ឱកាស​ទៅ​ប្រកួត​បន្ត​ក្នុង​វគ្គ​១៦​នាក់​។ ប៉ុន្តែ​នៅ​ពីក្រោយ​ជ័យជម្នះ​ដែល​គេ​បានឃើញ​នោះ កីឡាករ គុ​ជ​សារ ចាន់​រាជ ត្រូវ​គេ​កំណត់​អោយ​ធ្លាក់​ការ​ប្រកួត​ទៅ​វិញ​ទេ បើ​ទោះជា​ក្នុង​ពេល​ប្រកួត​នោះ គឺ​គេ​បាន​ឈ្នះ​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​ថ្លែង​បញ្ជាក់​ថា កីឡាករ​បង្គោល​ក្រហម គុ​ជ​សារ ចាន់​រាជ មិន​ត្រូវ​បាន​គណៈកម្មការ​អនុញ្ញាតិ​អោយ​ឡើង​ប្រកួត​បន្ត​នោះ​ទេ ដ្បិតតែ​គេ​បាន​ប្រកួត​ឈ្នះ​បង្គោល​ខៀវ រឿ​ន សុខ​លី នៅ​ក្នុង​វគ្គ​ជម្រុះ​ដ៏​ស្វិតស្វាញ​នោះ​។ ហេតុផល​ដែល​គេ​ប្រកួត​ឈ្នះ តែ​បែរជា​បាត់​ឱកាស​ឡើង​ទៅ​ប្រកួត​បន្ត គឺ​ដោយសារ​តែ​គេ​បណ្ដោយ​អោយ​លើស​គីឡូ​ផ្ទុយ​ពី​លក្ខន្តិកៈ​ដែល​បាន​កំណត់​ឡើង​។ លោក​ថា បើ​លើស​ត្រឹមតែ​ប្រាំ ឬ​ប្រាំមួយ​ខាំ នោះ​គណៈកម្មការ​អាច​យោគយល់​បាន ប៉ុន្តែ​បើ​លើស​ដល់​ទៅ​២​គីឡូ នោះ​អ្នក​ល្មើស​នឹង​ត្រូវ​កំណត់​អោយ​ចាញ់​ការ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ​។

យ៉ាងណាមិញ លោក​ថា សម្រាប់​ការ​ប្រកួត​ដើម្បី​បំពេញ​កិច្ច​សម្រាប់​ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ គឺ​ត្រូវ​តែ​ដំណើរការ​ប្រកួត​ឈ្នះ​ចាញ់​ធម្មតា ដើម្បី​កំណត់​យក​អ្នក​ឈ្នះ​អោយ​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​។

លោក​និយាយ​ថា មុន​ប្រកួត កីឡាករ​បង្គោល​ក្រហម គុ​ជ​សា ចាន់​រាជ ត្រូវ​បាន​កំណត់​អោយ​ចុះហត្ថ​លេខា​រួច​ហើយ​ថា ទោះជា​ឈ្នះ​ក៏​ត្រូវ​តែ​អោយ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​គេ​បណ្ដោយ​អោយ​លើស​ទម្ងន់​ដល់​ទៅ​ជិត​២​គីឡូ ដែល​ផ្ទុយ​ពី​ការ​កំណត់​របស់​គណៈកម្មការ​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​មួយ​នេះ​។

លោក​និយាយ​ថា​«​សម្រាប់​ការ​ប្រកួត គឺ​យើង​នៅ​តែ​ដំណើរការ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​ជា​ធម្មតា ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​ចប់ គឺ​ទោះជា​លទ្ធផល​យ៉ាង​មិច ក៏​កីឡាករ​ម្ខាង​ទៀត ដែល​គេ​រក្សា​ទម្ងន់​បាន​ល្អ ត្រូវ​តែ​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​!»​។

កីឡាករ គុ​ជ​សា ចាន់​រាជ បាន​បង្ហាញ​អារម្មណ៍​ខកចិត្ត​ដែល​គេ​បណ្ដោយ​អោយ​លើស​គីឡូ​មុន​ថ្ងៃ​ប្រកួត​ជ្រើសរើស​កៅអី​១៦​នាក់ ដែល​លោក​យល់​ថា គឺជា​ការ​បាត់​ឱកាស​ធំ​មួយ ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​កំណត់​អោយ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​យ៉ាង​លំបាក ប៉ុន្តែ​បែរជា​ធ្វើ​អោយ​ភ្លាត់​ផ្ទុយ​ពី​លក្ខខណ្ឌ​។

យ៉ាងណាមិញ លោក​ថា ខ្លួន​ក៏​នៅ​តែ​បាន​រក្សា​ទឹកដៃ​របស់​ខ្លួន ដោយ​បាន​បញ្ចេញថ្វីដៃ ហើយ​វាយបំបាក់​គូប្រកួត​អោយ​ចាញ់​ដោយ​ពិន្ទុ ធ្វើ​អោយ​លោក​អស់ចិត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ