ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយគង​ទូងស្គរ​នៅ​គ្រប់​ទីកន្លែង​សាទរ​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ល្ខោនខោល​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​ពិភពលោក​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ។ ជាមួយ​ព្រឹត្តិការណ៍​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​អបអរសាទរ​តាម​រយៈ​ស្នូរ​វាយគង​ទូងស្គរ​ទះ​ប៉ោត និង​គោះ​ឡោក​បាន​បន្លឺ​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ ល្ខោនខោល​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​ពិភពលោក​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ។ ជាមួយ​ព្រឹត្តិការណ៍​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស បាន​ប្រារព្ធ​ពិធី​អបអរសាទរ​តាម​រយៈ​ស្នូរ​វាយគង​ទូងស្គរ​ទះ​ប៉ោត និង​គោះ​ឡោក​បាន​បន្លឺ​ឡើង​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ដាក់​បញ្ចូល​ល្ខោនខោល​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​អរូបី​យ​នៃ​មនុស្សជាតិ​របស់​អង្គការ​យូ​ណេ​ស្កូ ។

ជាក់ស្តែង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ប្រារព្ធ​ពិធី​អបអរសាទរ​នេះ​ដោយ​មានការ​ចូលរួម​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី និង​លោកស្រី លោក ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​មន្ត្រីរាជការ​ក្រោម​ឱ​វ៉ា​ត​រដ្ឋបាល​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ ។ ល្ខោនខោល​ដែល​ជា​ស្នាដៃ​សិល្បៈ​បុរាណ​ដ៏​វិសេសវិសាល​អស្ចារ្យ​របស់​កម្ពុជា​ត្រូវ​បាន​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ដាក់​ចូល​ក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភព​អរូបី​យ​នៃ​មនុស្សជាតិ​ក្នុង​ឱកាស​កិច្ចប្រជុំ​លើក​ទី​១៣ ក្នុង​ទីក្រុង​ព័រ​ល្វី​ស​នៃ​សាធារណរដ្ឋ​ម៉ូ​រី​ស កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​សមិទ្ធផល​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​ថា សមិទ្ធផល​នេះ គឺជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ដ៏​យូរអង្វែង និង​ការ​ពុះពារ​យ៉ាង​សកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​សិល្បៈករ អង្គការ​សមាគម​ន៍ សង្គម​ស៊ី​វិល ដែល​ធ្វើការ​ក្នុង​វិស័យ​សិល្បៈ​វប្បធម៌ និង​ការ​គាំទ្រ​លើកទឹកចិត្ត​ពី​មហាជន​ទូទៅ និង​ប្រជាជន​កម្ពុជា​ទាំងមូល ។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ការ​ដាក់​បញ្ចូល​ល្ខោនខោល​ទៅ​ក្នុង​បញ្ជី​អរូបី​យ​នៃ​មនុស្សជាតិ​នា​ពេល​នេះ គឺជា​ការ​រួមចំណែក​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែ​ល្បី​សុះសាយ​ទូ​ទាំង​ពិភពលោក ហើយ​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោរ​ថែម​ទៀត​នៅ​លើ​វេទិកា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ