ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លឿន​នោះលឿន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវជាតិ​លេខ​៤

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​មក​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​១ ធ្នូ ២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​រេ​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​មក​ខាងឆ្វេង​ដៃ បណ្តាល​ឱ្យ​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃ​ទី​១ ធ្នូ ២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ នៅ​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦០ និង​លេខ​១៦១ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

រថយន្ត​១​គ្រឿង​ខាងលើ​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ ២M-០១៤៣ ពណ៌ សំបក​ឪឡឹក បើកបរ
​ដោយ​ឈ្មោះ​ពេជ្រ គឹ​ម ស្រា​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មេការ​បិទ​ក្រដាស និង​លាបថ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មគោល ឃុំ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ បាន​រង​របួសស្រាល​។

​អ្នក​រួម​ដំណើរ​ជិះក្នុង​រថយន្ត​មាន​ចំនួន​​​៤នាក់ ក្នុង​នោះ​២នាក់​មិនត្រូវ​បានស្គាល់អត្តសញ្ញាណ បាន​រង​របួស​ស្រាល ចំណែក​២នាក់ទៀត​រួម​មាន ១-​ឈ្មោះ​ស្រាង ឡៃ​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កូនជាង មាន​ទីលំនៅ ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ភ្នំពេញ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ​ធឹ​ម ភស្តា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កូនជាង មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​រង​របួសធ្ងន់ ។

ក្រោយ​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​គ្លីនិក​ឯកជន​វាល​រេញ រីឯ​រថយន្ត​ត្រូវ​បាន​ប្រគល់​អោយ​ប៉ូលិស​រដ្ឋបាល​ឃុំ​តា​នៃ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កា​សែ​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ