ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ចរាចរ​ក្នុង​ខែវិច្ឆិកា​កើតឡើង​២៨៧​លើក ស្លា.ប់​១៤២​នាក់ របួសធ្ងន់​ស្រាល​៤៤២​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើតឡើង​២៨៧​លើក ថយ​១២​លើក…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​៣០​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០១-៣០ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើតឡើង​២៨៧​លើក ថយ​១២​លើក ស្មើ​៤%, ស្លាប់​១៤២​នាក់ ថយ​៧១៩​នាក់​ស្មើ​១២%, របួសធ្ងន់​២៦២​នាក់ ថយ​៦១​នាក់​ស្មើ​១៩%, របួសស្រាល​១៨០​នាក់ កើន​៣៦​ស្មើ​២៥%​។ សរុប​ស្លាប់​១៤២​នាក់​(​ស្រី​១៩​នាក់​) ម៉ូតូ​ស្លាប់​១២២​នាក់ ស្មើ​៨៦%(​យប់​៦៥​នាក់​) មិន​ពាក់មួក​៩៤​នាក់ ស្មើ​៧៧%,​រថយន្ត​តូច​ស្លាប់​៤​នាក់ ស្មើ​៣%(​យប់​២​នាក់​), ថ្មើរជើង​ស្លាប់​១០​នាក់ ស្មើ​៧%(​យប់​៧​នាក់​)​។

មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​១០៩​លើក ថយ​៣​លើក ស្លាប់​៦៦​នាក់​,​ស្រវឹង​១០​លើក ថយ​៨​លើក ស្លាប់​១០​នាក់​, ប្រជែង​២៤​លើក ថយ​១២​លើក ស្លាប់​១៥​នាក់​,​មិន​ប្រកាន់​ស្តាំ​៣៩​លើក ថយ​៧​លើក ស្លាប់​១៧​នាក់​,​មិន​គោរព​សិទ្ធ​៦២​លើក កើន​៧​លើក ស្លាប់​១៨​នាក់​,​បត់​គ្រោះថ្នាក់​៣៦​លើក កើន​១១​លើក ស្លាប់​១០​នាក់​,​កត្តា​យាន​៥​លើក ថយ​៣​លើក ស្លាប់​៤​នាក់​,​ងងុយដេក​២​លើក ថយ​៣​លើក ស្លាប់​២​នាក់​។ យានយន្ត​បង្កហេតុ ៖ ម៉ូតូ​១២៥​លើក​,​រថយន្ត​តូច​៩០​លើក​,​រថយន្ត​ធំ​៦១​លើក​,​យាន​ផ្សេង​ៗ១០​លើក​, ថ្មើរជើង​១​នាក់​។

គ្រោះថ្នាក់​ប៉ះទង្គិច ៖ ម៉ូតូ​នឹង​ម៉ូតូ​៦៤​លើក​,​ម៉ូតូ​នឹង​រថយន្ត​តូច​១០០​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​៦១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​៥​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​២​លើក​,​ម៉ូតូ​នឹង​យាន​ផ្សេង​ៗ១៧​លើក​, រថយន្ត​តូច​នឹង​ថ្មើរជើង​៤​លើក​,​រថយន្ត​តូច​នឹង​យាន​ផ្សេង​ៗ៨​លើក​, រថយន្ត​តូច​នឹង​ផ្សេង​ៗ ៤​លើក​, រថយន្ត​តូច​នឹង​រថយន្ត​តូច​២​លើក​,​រថយន្ត​តូច​នឹង​រថយន្ត​ធំ​១១​លើក​, គោ​យន្ត​ក្រឡាប់​២​លើក​, រថយន្ត​ធំ​នឹង​ផ្សេង​ៗ១​លើក​,​រថយន្ត​ធំ​នឹង​រថយន្ត​ធំ​១​លើក​,​រថយន្ត​ធំ​ក្រឡាប់​២​លើក​,​គោ​យន្ត​ក្រឡាប់​១​លើក​,​រថយន្ត​តូច​ក្រឡាប់​១​លើក​។ របួស​សរុប​៤៤២​នាក់​៖ ម៉ូតូ​ធ្ងន់​២៣៤​នាក់​(​មិន​ពាក់មួក​១៣១​នាក់​) (​បើកបរ​៨៨​នាក់ រួម​ដំណើរ​៤៥​នាក់​), ម៉ូតូ​ស្រាល​១៤១​នាក់ (​មិន​ពាក់មួក​៦៧​នាក់​) បើកបរ​៣៣​នាក់​រួម​ដំណើរ​៤៥​នាក់​), រថយន្ត​តូច​របួស​២៧​នាក់​, រថយន្ត​ធំ​របួស​២៣​នាក់​, យាន​ផ្សេង​ៗ៩​នាក់​, ថ្មើរជើង​៨​នាក់​។

យាន​ខូចខាត ៖ ម៉ូតូ​៣០៨​គ្រឿង​,​រថយន្ត​តូច​១២៦​គ្រឿង​, រថយន្ត​ធំ​៧៤​គ្រឿង​,​ផ្សេង​ៗ២៧​គ្រឿង​,​ថ្មើរជើង​១៥​នាក់​។ រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ៖ ភ្នំពេញ​៦៧​លើក ស្លាប់​២៣​នាក់ របួស​៩៩​នាក់​,​បាត់ដំបង​២០​លើក ស្លាប់​១៦​នាក់ របួស​១៩​នាក់​, កំពង់ចាម​១៩​លើក ស្លាប់​១៦​នាក់ របួស​២០​នាក់​,​ព្រះ​សីហ​នុ​២២​លើក ស្លាប់​១៣​នាក់ របួស​៣០​នាក់​, បន្ទាយ​មាន​ជ័យ​១៨​លើក ស្លាប់​១១​នាក់ របួស​២១​នាក់​,​ស្វាយ​រៀង​១៨​លើក ស្លាប់​១០​នាក់ របួស​២១​នាក់​,​កណ្តាល​១៨​លើក ស្លាប់​១០​នាក់ របួស​២៩​នាក់​,​កំពង់ធំ​១៥​លើក ស្លាប់​៩​នាក់ របួស​២៧​នាក់​,​កំពង់ស្ពឺ​៤​លើក ស្លាប់​៦​នាក់ របួស​២​នាក់​,​ត្បូងឃ្មុំ​៣​លើក ស្លាប់​៣​នាក់ របួស​២​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ