ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​ពន្លះ​ខ្ទេច​មួយ​គ្រឿង​លើ​ផ្លូវជាតិ​លេខ​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កុងតឺន័រ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​បញ្ច្រាសទិស​ចរាចរណ៍​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ត្រី បណ្តាល​ឱ្យ​រង​របួស​ស្ត្រី​ម្នាក់ ចំណែកឯ​រថយន្ត​ដឹក​ត្រី​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើកបរ​រថយន្ត​កុងតឺន័រ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​បើក​បញ្ច្រាសទិស​ចរាចរណ៍​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ត្រី បណ្តាល​ឱ្យ​រង​របួស​ស្ត្រី​ម្នាក់ ចំណែកឯ​រថយន្ត​ដឹក​ត្រី​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ទល់មុខ​អគ្គ​បញ្ជាការដ្ឋាន​កងកំលាំងវិស្វកម្ម ដែល​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រថយន្ត​កុងតឺន័រ ពណ៌​ខ្មៅ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ៣B-៩៤៣៣ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​កៀ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៧៧៤៣ បើក​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក​កៀ​ជា​រថយន្ត​ដឹក​ត្រី បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​ចេញពី​រង្វង់​មូល​ចោម​ចៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បាន​បួង​ចង្កូត​ទៅ​ផ្នែក​ខាងឆ្វេង​បញ្ច្រាស​ចរាចរណ៍​។

ហើយ​ស្រប​ពេល​រថយន្ត​ដឹក​ត្រី​បើក​លឿន​ជាន់​ហ្វ្រាំង​មិន​ទាន់​ផង​នោះ បាន​ជ្រុល​ទៅ​បុក​រះ បណ្តាល​អោយ​រថយន្ត​ដឹក​ត្រី​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងស្តាំ និង​បណ្តាល​អោយ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ចំណែក​រថយន្ត​កុងតឺន័រ​រង​ការ​ខូចខាត​តិចតួច​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​គ្រោះថ្នាក់​ភ្លាម​ៗ​ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ​ផង​ដែរ ។ បន្ទាប់​មក​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​កន្លែង​កើតហេតុ​និង​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​វាស់វែង ​និង​យក​រថយន្ត​យក​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ