ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ជីវិត​ចុង​ក្រោយ លោកយាយ​៩០​ឆ្នាំ​ចេញពី​វត្ត​សុំ​ផ្ទះ​គេ​នៅ លើ​ម្រាមដៃ​សុំ​ឱ្យ​ជួយ​គាត់​ផង​!!!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​គ្មាន​សាច់ញាតិ កូនចៅ​មើលថែ​នឹង​គេ លោកយាយ​អាយុ​៩០​ឆ្នាំ បាន​សម្រេច​ចាក​ចេញពី​ទី​អារាម ដែល​ជា​កន្លែង​ស្ងប់ស្ងាត់​ធ្វើ​សីល​ទាន ហើយ​មក​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទីទៃ​សុទ្ធសាធ តែ​ក៏​ជា​អ្នកមាន​ជីវភាព​ក្រីក្រ​លំបាក​ដែរ ប៉ុន្តែ​ហេតុតែ​ជា​មនុស្ស​ធ្វើបុណ្យ​គាត់​សុខចិត្ត​ទទួលយក​លោកយាយ​ចិ​ញ្ជឹ​ម​បាច់​ថែរក្សា​ចាត់ទុកជា​ម្តាយ​របស់​ខ្លួន…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​តែ​គ្មាន​សាច់ញាតិ កូនចៅ​មើលថែ​នឹង​គេ លោកយាយ​អាយុ​៩០​ឆ្នាំ បាន​សម្រេច​ចាក​ចេញពី​ទី​អារាម ដែល​ជា​កន្លែង​ស្ងប់ស្ងាត់​ធ្វើ​សីល​ទាន ហើយ​មក​សុំ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទីទៃ​សុទ្ធសាធ តែ​ក៏​ជា​អ្នកមាន​ជីវភាព​ក្រីក្រ​លំបាក​ដែរ ប៉ុន្តែ​ហេតុតែ​ជា​មនុស្ស​ធ្វើបុណ្យ​គាត់​សុខចិត្ត​ទទួលយក​លោកយាយ​ចិ​ញ្ជឹ​ម​បាច់​ថែរក្សា​ចាត់ទុកជា​ម្តាយ​របស់​ខ្លួន ។​លោកយាយ ទាំង​ពីរ​បាន​លើកដៃ​សំពះ​ស្នើ​សុំ​ដល់​សប្បុរសជន​នានា​មេត្តា​ជួយ​ដល់​ពួក​គាត់​ផង ។

លោកយាយ​ទុរគត​ជន ដែល​បាន​រៀបរាប់​ខាងលើ​ឈ្មោះ ថួ វ៉ា​ត អាយុ​៩០​ឆ្នាំ រៀបរាប​ថា គាត់​គ្មាន​កូនចៅ​ជាទី​ពឹង​នោះ​ទេ ធ្លាប់​មាន​ប្តី​ដែរ តែ​បាន​ស្លាប់​កាលពី​សម័យ​ប៉ុ​ល​ពត ។

ក្រោយ​រំដោះ​ឆ្នាំ​១៩៧៩ លោក យាយ មក​រស់នៅ​ខេត្តកំពង់ឆ្នាំង ដំបូង​ឡើង​គាត់​រស់នៅ​ជាមួយ​គេ តែ​ក្រោយមក​គាត់​ស​ម្រ​ច​ទៅ​រស់នៅ​ក្នុង​វត្ត សំរោង ក្នុង​សង្កាត់​ផ្សារឆ្នាំង ដោយ​សុំ​សីល ហូប​បាយ​វត្ត​រហូត​មក ប៉ុន្តែ​ចុង​ក្រោយ​នេះ លោក យាយ ​មាន​ជំងឺ​ច្រើន​ដោយសារ​ជរាភាព មិន​អាច​នៅ​បំរើ​ព្រះសង្ឃ​បាន។

ម្យ៉ាង​គ្មាន​អ្នក​មើលថែ ទើប​សម្រេច​មក​សុំ​ផ្ទះ​គេ​ជ្រកកោន​រស់​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់ នៅ​ក្នុងភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ លោកយាយ​ឱ្យ​ដឹង​ថា ការ​ដែល​មក​សុំ​ស្នាក់​នៅ​ក្នុងផ្ទះ​ស្ត្រី​ឈ្មោះ ខឹ​ម ធឿ​ន ក៏​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ រស់នៅ​ពីរ​នាក់​ចៅប្រុស អាយុ​១០​ឆ្នាំ ហើយ​គាត់​ក៏​ក្រីក្រ​ដែរ ហេតុ​នេះ​ហើយ​លោកយាយ​លើក​សំពះ សំណូមពរ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​លោក​មេត្តា​ជួយ​ដល់​លោក​យាយ​ផង​។

ដោយឡែក​ស្ត្រី​ឈ្មោះ ខឹ​ម ធឿ​ន អាយុ​៦៦​ឆ្នាំ ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​បន្ទុក​របស់​គាត់​ត្រូវ​ចិញ្ចឹម​ចៅប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ ម្នាក់​ទៅ​ហើយ តែ​ពេល​នេះ​ត្រូវ​ថែម​បន្ទុក​ម្នាក់​ទៀត គឺ​លោកយាយ ថូ វ៉ា​ត ដែល​​កំពុង​មាន​ជំងឺ​រយៈពេល​ជាង​៣​ខែ​មក​ហើយ ។ សព្វថ្ងៃ​គាត់​ពឹង​មុខរបរ ធ្វើ​នំគម​ឱ្យ​ចៅ ប្រុស​ដើរ​លក់​ក្នុង​​មួយ​ថ្ងៃ​ៗ អាច​រក​ចំណូល​ពី​៥.០០០​រៀល​ទៅ​១០.០០០ រៀល​តែ​ប៉ុណ្ណោះ គឺ​ពុំ​មាន​លទ្ធភាព​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​លោកយាយ ថូ វ៉ា​ត ឡើយ ។

ដោយសារ​សេចក្តី​ខ្វះខាត​ខាងលើ​នេះ រូប​គាត់ និង​លោ​យ​យាយ សូម​លើ​ម្រាមដៃ​សំពះ​ស្នើ​សុំ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ដល់​ពួក​គាត់​ទាំង​ពីរ​នាក់​នេះ​ផង ជា​ពិសេស​លោកយាយ ថូ វ៉ា​ត ដែល​មាន​អាយុ​៩០​ឆ្នាំទៅ​ហើយ​។

សង្ឃឹមថា បន្ទាប់​ពី​ការ​ផ្សព្វផ្សាយ​នេះ​ទៅ បងប្អូន​សប្បុរ​ជន ជា​ពិសេស​អាជ្ញាធរ​ខេត្ត និង​បងប្អូន​អាជីវករ ជិត​ឆ្ងាយ​ពិតជា​មិន​មើល​រំលង នូវ​ការ​ដង្ហោយហៅ របស់​លោកយាយ​ទាំង​ពីរ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ