ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើល​វីដេអូក្នុងកាមេរ៉ាសុវត្ថិភាព​…ថា​ក្រុ​ម​ចោរ​ព្រហើន​បែប​ណា…!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចោរ​មួយ​ក្រុម ដែល​មាន​គ្នា​ពី​បួន​ទៅ​ប្រាំ​នាក់បាន​ធ្វើ​សកម្មភាព​លួច​គាស់​ចូល​ក្នុង​រោងចក្រ​ផលិត​កាបូប​ទាំង​កណ្តាល​យប់ និង​ធ្វើ​សកម្មភាព​រុះរើ​កកាយ​វាយ​ទំលាយ​ការិយាល័យ​គណនេយ្យ និង​រដ្ឋ​បាល​លួច​យក​កុំព្យូទ័រ លុយកាក់​និង​សម្ភារ​មួយ​ចំនួន​ទៀត ដោយ​ប្រើ​រយៈពេល​អស់​ជា​ច្រើន​ម៉ោង និង​ចេញ​​ទៅ​វិញ​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​ក្រុម​សន្តិសុខ…

ខេត្តកណ្តាល ៖ ចោរ​មួយ​ក្រុម ដែល​មាន​គ្នា​ពី​បួន​ទៅ​ប្រាំ​នាក់បាន​ធ្វើ​សកម្មភាព​លួច​គាស់​ចូល​ក្នុង​រោងចក្រ​ផលិត​កាបូប​ទាំង​កណ្តាល​យប់ និង​ធ្វើ​សកម្មភាព​រុះរើ​កកាយ​វាយ​ទំលាយ​ការិយាល័យ​គណនេយ្យ និង​រដ្ឋ​បាល​លួច​យក​កុំព្យូទ័រ លុយកាក់​និង​សម្ភារ​មួយ​ចំនួន​ទៀត ដោយ​ប្រើ​រយៈពេល​អស់​ជា​ច្រើន​ម៉ោង និង​ចេញ​​ទៅ​វិញ​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​ក្រុម​សន្តិសុខ និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជា​ច្រើន​មានការ​ភ្ញាក់ផ្អើល ព្រោះ​មិន​ធ្លាប់​មាន​ក្រុម​ចោរ​ណា​ហ៊ាន​ចូល​លួច​ក្នុង​រោងចក្រ​កក្រើក​បែប​នេះ​ទេ ។

ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៧ ​វិច្ឆិកា នៅ​ក្នុង​រោងចក្រ FMF MANUFACTURING CO LTD ផលិត​កាបូប​ដែល​មាន​កម្មករ កម្មការិនី​ជិត​១០០០​នាក់​ស្ថិត​នៅ​ភូមិ​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា​ ថា ពេល​ក្រុម​កម្មករ និង​កម្មការិនី​ចូល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ដូច​សព្វដង ក៏​បាន​ប្រទះ​ឃើញ​ជញ្ជាំង​រោងចក្រ​ហើប​មាន​ប្រហោង​ខុស​ពី​ធម្មតា ក៏​មានការ​សង្ស័យ​ទើប​នាំ​គ្នា​ប្រាប់​ខាង​រដ្ឋបាល​រោងចក្រ ​ទើប​បង្ក​ការ​ឆោឡោ និង​បាន​បើក​កាមេរ៉ា​សុវត្ថិភាព​មើល​ឃើញ​ក្រុម​ចោរ លួច​គាស់​ជញ្ជាំង​រោងចក្រ​ពីក្រោយ រួច​ធ្វើ​សកម្មភាព​រើ​កកាយ វាយ​ទម្លុះ​យក​កុំព្យូទ័រ លុយកាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត ដែល​សកម្មភាព​របស់​ចោរ​នេះ​មាន​រយៈ​ច្រើន​ម៉ោង​និង​ចេញ​ទៅ​វិញ​ដោយ​សុវត្ថិភាព ។

ក្រោយ​មានការ​ឆោឡោ​ពី​ក្រុម​ចោរ​គាស់​ជញ្ជាំង​រោងចក្រ​ចូល​លួច​ដែល​មិន​ធ្លាប់​មាន​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កម្លាំង​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ សហការ​គ្នា​ចុះ​មក​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ ព្រមទាំង​អះអាង​ថា​នឹង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ចោរ តាម​ភិនភាគ​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ដែល​ថត​ជាប់​សកម្មភាព​តាម​កាមេរ៉ា​សុវត្ថិភាព ។
ទោះជា​បែប​នេះ​ក្តី វី​ដេ​អូ​ដែល​ថត​បាន ​គឺ​ពួក​ចោរ​ឃើញ​ពាក់​មា​៉​ស់​បិទមុខ​ទាំងអស់ ​ដែល​ទំនង​ខ្លាច​គេ​ស្គាល់​មុខ​ឬ​ក៏​ជា​ដង្កូវចេញពីសាច់ ​ក៏​អាច​ថា​បាន ព្រោះ​សំដៅ​កន្លែង​ទុក​លុយ ។

ជាមួយនឹង​ការ​ភ្ញាក់ផ្អើល​ពី​ក្រុម​ចោរលួច​គាស់​រោងចក្រ​ ដែល​មាន​ភូមិសាស្ត្រ​នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​រៀបរាប់​ថា នៅ​ក្នុង​សង្កាត់​ព្រែក​ហូរ​សព្វថ្ងៃ​បញ្ហា​អសន្តិសុខ​មានការ​កើនឡើង​ខ្លាំង​ដូច​ជា រឿង​គ្រឿងញៀន រឿង​ល្បែង​កន្ទុយលេខ រឿង​បញ្ជល់មាន់ ហាក់​មានការ​កើនឡើង​ដោយ​មិនឃើញ​វត្តមាន​សមត្ថកិច្ច​បង្ក្រាប​ម្តងណា​ឡើយ ខណៈ​ដែល​លោក​មេ​ប៉ុស្តិ៍ រវល់​តែ​រក​សុ​ី​ជីកដី ដឹក​ដី​ផ្ទាល់ខ្លួន​ទៅ​វិញ មិន​ខ្វល់​ពី​បញ្ហា​ភូមិ​ឃុំ មាន​សុវត្ថិភាព​ឡើយ ។ រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទាក់ទិន​និង​ការ​លួច​គាស់​រោងចក្រ​នេះ មិន​មាន​ព័ត៌មាន​បន្ថែម​ថ្មី​ឡើយ ៕ ​

អត្ថបទសរសេរ ដោយ