ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​លើ​ប្រទេស​ថៃ កាន់តែ​ធ្វើ​ឱ្យ​ប្រទេស​នេះ​វឹកវរ

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អ្នកស្រី Kirida Bhaopichitr ប្រធាន​សេវាកម្ម​ផ្តល់​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក អាច​នឹង​មិន​ប៉ះពាល់​ដល់​ប្រទេស​ថៃ​ទាំងស្រុង​ឡើយ ព្រោះ​ប្រទេស​នេះ​អាច​នឹង​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង្វែរ​ទិស​ពាណិជ្ជកម្ម​និង​ការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាដើម​ ។…

ទីក្រុង​បាងកក ៖ អ្នកស្រី Kirida Bhaopichitr ប្រធាន​សេវាកម្ម​ផ្តល់​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​សហរដ្ឋអាមេរិក អាច​នឹង​មិន​ប៉ះពាល់​ដល់​ប្រទេស​ថៃ​ទាំងស្រុង​ឡើយ ព្រោះ​ប្រទេស​នេះ​អាច​នឹង​ទាញ​អត្ថប្រយោជន៍​ពី​ការ​បង្វែរ​ទិស​ពាណិជ្ជកម្ម​និង​ការ​ផ្លាស់​ប្តូរ​ទីតាំង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាដើម​ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ដាក់​សម្ពាធ​លើ​សហរដ្ឋអាមេរិក​, ចិន និង​សហភាព​អឺរ៉ុប​ឲ្យ​ស្វែងរក​ប្រភព​ថ្មី​សម្រាប់​ការ​នាំ​ចូល ព្រោះ​កំណើន​ពន្ធ និង​ក្រុមហ៊ុន​ផលិត​មួយ​ចំនូ​ន​អាច​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ថៃ​វិញ ។

អ្នកស្រី​បាន​និយាយ​ទៀត​ថា ៖« ពួក​យើង​ប្រហែលជា​មិន​អាច​មើលឃើញ​ផល​ប៉ះពាល់​ធំ​ៗ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ទេ​ក្នុង​រយៈពេល​៣​ឆ្នាំ​ដំបូង ប្រសិនបើ​ប្រទេស​ថៃ​អាច​បង្វែរ​ទិស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ា​ក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​នាំ​ចេញ​បន្ថែម​ទៅ​កាន់​ប្រទេស​ចិន »​។

ប៉ុន្តែ​ទស្សនៈ​នេះ​ផ្ទុយ​នឹង​ទស្សនៈ​របស់ TMB Analytics របស់​ធនាគារ TMB Bank ដែល​ព្យាករណ៍​ថា ការ​លូតលាស់​សេដ្ឋកិច្ច​និង​ការ​នាំ​ចេញ​នៅ​ឆ្នាំ​ក្រោយ នឹង​ទាប​ជាង​ឆ្នាំ​នេះ​ព្រោះតែ​កំណើន​ហានិភ័យ​នៅ​បរទេស ។

លោក Naris Sathaphodeja ប្រធាន TMB Analytics បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកជំនាញ​ខាងលើ​ព្យាករណ៍​មក​ថា GDP របស់​ប្រទេស​ថៃ​នឹង​លូតលាស់​បាន​៣,៨%​នៅ​ឆ្នាំ​ក្រោយ​។

លោក​បាន​បន្ត​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​ប៉ះពាល់​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញពី​ថៃ​ទៅ​ប្រទេស​ចិន​ផង​ដែរ ។

យោង​តាម TMB Analytics ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ទៅ​កាន់​ប្រទេស​ចិន​ស្មើ​១០%​នៃ​ការ​នាំ​ចេញ​សរុប​របស់​ប្រទេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ