ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​យក្ស Apple ចង់​បះជើង​ក្រោយ​លោក Donald Trump លេង​១​ក្បាច់​នេះ

5 ឆ្នាំ មុន

Apple បាន​បាត់បង់​តម្លៃ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​អស់​១​ភាគ​៥​ទៅ​ហើយ​តាំងពី​ខែតុលា​មកនេះ ហើយ​​ក្រុមហ៊ុន​នេះ​អាច​នឹង​ជួប​ឧបសគ្គ​កាន់តែ​ច្រើន​ទៀត បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ត្រាំ (Donald Trump) ចង់​ដាក់​ពន្ធ​១០% លើ​ទូរស័ព្ទ​ដៃ​ដូច​ជា…

Apple បាន​បាត់បង់​តម្លៃ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​អស់​១​ភាគ​៥​ទៅ​ហើយ​តាំងពី​ខែតុលា​មកនេះ ហើយ​​ក្រុមហ៊ុន​នេះ​អាច​នឹង​ជួប​ឧបសគ្គ​កាន់តែ​ច្រើន​ទៀត បន្ទាប់​ពី​លោក​ប្រធានាធិបតី​ ដូ​ណា​ល់ ត្រាំ (Donald Trump) ចង់​ដាក់​ពន្ធ​១០% លើ​ទូរស័ព្ទ​ដៃ​ដូច​ជា ​iPhone និង ​Laptop ដែល​ផលិត​​ក្នុង​ប្រទេស​ចិន ។

ក្រុមហ៊ុន​នេះ​កំពុង​តែ​ត្រូវ​បាន​រាយការណ៍​មក​ថា កាត់បន្ថយ​ផលិតកម្ម ដែល​ឲ្យ​ជា​មុខសញ្ញា​ថា iPhone ​ថ្មី​ៗ​ដែល​បាន​ចេញ​លក់​កាលពី​ខែកញ្ញា​នេះ​មិន​លក់​បាន​ច្រើន​ដូច​ការ​គិត​ទុក​ឡើយ ។

ប្រសាសន៍​របស់​លោក​ត្រាំ​ថា លោក​អាច​នឹង​រាប់​បញ្ចូល​ផលិតផល​ Apple ក្នុង​បញ្ជី​ការ​នាំ​ចូល​ដែល​នឹង​ជាប់ពន្ធ​បន្ទាប់​ក៏​បង្ក​ជា​ផល​ប៉ះពាល់​ដ៏​ធំ​មួយទៀត​ដល់​ Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ Apple ដែរ ។

សហរដ្ឋអាមេរិក នឹង​បង្កើន​ពន្ធ​នាំ​ចូល​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ពី ១០% មក​ស្មើ ២៥% នៅ​ថ្ងៃ​ទី១ ​ខែមករា ​ខាង​មុខ​នេះ ។

iPhone និង​ផលិតផល​របស់ Apple ភាគច្រើន​ត្រូវ​បាន​ផលិត​ក្នុង​ប្រទេស​ចិន រួច​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដទៃ ។ ឧបករណ៍​សំខាន់​ៗ​របស់ Apple ដូច​ជា iPhone និង​iPad មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​ការ​នាំ​ចូល​ជាប់ពន្ធ​របស់​អា​មេ​រិ​ក​ទេ​ ។

កាលពីដើម​ឆ្នាំ​នេះ Apple​បាន​និយាយ​ថា​ផលិតផល​មួយ​ចំនួន​ដូច​ជា Apple Watch និង AirPods នឹង​ទទួល​រង​ការ​ប៉ះពាល់​ ។ ក្រុមហ៊ុន​នេះ​ក៏​បាន​ព្រមាន​ទៀត​ថា ផលិតផល​ដទៃ​ដូច​ជា Mac Mini, Apple Pencil, និង​ខ្សែ​ឬ​ស្រោម​ទូរស័ព្ទ​មួយ​ចំនួន​អាច នឹង​ទទួល​រង​ការ​ប៉ះពាល់​ដែរ ​។

លោក​ប្រធានាធិបតី​ត្រាំ​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ​ថា Apple គួរតែ​នាំ​យក​រោងចក្រ​ផលិតកម្ម iPhone មក​កាន់​សហរដ្ឋអាមេរិក​វិញ ៕