ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿង​លួច​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​នៅក្រុង​តាខ្មៅ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​ជំនាញ​ស្នងការ​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិ បត្តិការ​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​លួច​រថយន្ត និង​ក្រុម​ទទួលផល​ចោរកម្ម​បានជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​សហការ​ជាមួយ​ជំនាញ​ស្នងការ​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​, កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ និង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិ
បត្តិការ​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​លួច​រថយន្ត និង​ក្រុម​ទទួលផល​ចោរកម្ម​បានជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ។

ជាក់ស្តែង​ករណី​លួច​រថយន្ត LEXUS RX330 មួយ​គ្រឿង​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​យានដ្ឋាន ស្ថិត​នៅ​ភូមិ​ព្រែក​ឫស្សី សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ជនសង្ស័យ​ឈ្មោះ ហេង សុ​ភ័​ក្រ ហៅ រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត មានស្រុក​កំណើត​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេតកោះកុង មាន​ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​យក​កូនសោ ហើយ​បញ្ឆេះ​រថយន្ត​១​គ្រឿង ម៉ាក​លុ​ច​ស៊ី​ស (LEXUS RX-330) ពណ៌​ស ស៊េរី​ឆ្នាំ​២០០៤ ដែល​ទុក​នៅ​ក្នុង​យានដ្ឋាន​កន្លែង​កើតហេតុ​ខាងលើ​ចេញ​ទៅ​បាត់​។

ក្រោយ​កើតហេតុ​ភ្លាម ​ម្ចាស់​យានដ្ឋាន​បាន​មក​ដាក់​ពា្យ​បណ្តឹង​នៅ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង និង​ការ​បំភ្លឺ​នូវ​រឿងហេតុ​ខាងលើ កម្លាំង​មន្ទីរ​ជំនាញ​ខេត្ត និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តា​ខ្មៅ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ