ខេត្តមណ្ឌលគិរី ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តលោកអភិបាលរងស្រុកកែវ
សីមាម្នាក់ ត្រូវម៉ូតូមួយគ្រឿងបុកចំពីមុខពេញទំហឹង បណ្តាលឲ្យភាគីជិះម៉ូតូរងរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើបណ្តោយផ្លូវជាតិលេខ៧៦ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
សមត្ថកិច្ចនគរបាលស្រុកស្រុកកែវសីមា បានឱ្យដឹងថា អ្នករងរបួសទាំង២នាក់ ម្នាក់ឈ្មោះសាន សុខជី ភេទ ប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរម៉ូតូ បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះដេម ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ បានរងរបួសធ្ងន់ ។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូមួយគ្រឿងមាកហុងដា MSX ពណ៌សលាយខ្មៅ គ្មានស្លាកលេខ ។ ចំណែកម្ចាស់រថយន្តម៉ាកតាកូម៉ា ត្រូវបានគេស្គាល់ថាជាអភិបាលរងស្រុកកែវសីមា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក MSX បើកបរក្នុ្ងងទិសដៅពីទិសខាងត្បូង ឆ្ពោះទៅខាងជើងក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែង
កើតហេតុ ម៉ូតូខាងលើទំនងជាបើកជែងជាមួយម៉ូតូ១គ្រឿងទៀត ដែលធ្វើដំណើរស្របទិសគ្នា ក៏ជ្រុលទៅបុករថយន្តម៉ាកតាកូម៉ា ដែលកំពុងតែធ្វើដំណើរតាមដងផ្លូវបញ្ច្រាស់ទិសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ដោយសារតែរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើរបានរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសវៀតណាម ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ