ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​នៅ​តែ​មាន​សកម្មភាព​បែប​នេះ​ទៀត​ព្រៃ​សហគមន៍ «​សង្ឃ​រុក្ខា​វ័ន្ន​» អាច​នឹង​រលាយ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់ គោ​យន្ត​កន្ត្រៃ​9​គ្រឿង និង​ឈើមូល​ប្រវែង​4​ម៉ែត្រ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​រឹបអូស​បាន​ពី​ជន​ទុ​ច្ច​រឹក​កាលពី​វេលា​ម៉ោង​ប្រមាណ​4​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​28 ខែវិច្ឆិកា ឆ្នាំ​2018 ដែល​ស្ថិត​នៅ​ចំណុច​ភ្នំ​ស្វាយ ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ន…

ខេត្តឧត្តរមានជ័យ ៖ មនុស្ស​ម្នាក់ គោ​យន្ត​កន្ត្រៃ​9​គ្រឿង និង​ឈើមូល​ប្រវែង​4​ម៉ែត្រ ត្រូវ​បាន​កម្លាំង​​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​រឹបអូស​បាន​ពី​ជន​ទុ​ច្ច​រឹក​កាលពី​វេលា​ម៉ោង​ប្រមាណ​4​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​28 ខែវិច្ឆិកា ឆ្នាំ​2018 ដែល​ស្ថិត​នៅ​ចំណុច​ភ្នំ​ស្វាយ ក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ន ភូមិ​ចារ​ថ្មី ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ព្រះសង្ឃ​ព្រះ​នាម ប៊ុ​ន សា​លួត ព្រះ​មេគណ​ខេត្ត និង​ជា​ប្រធាន​គ្រប់គ្រង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន្ន​បាន​មាន​សង្ឃដីការ​ឲ្យ​ដឹង​ថា ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន្ន​ដែល​មាន​ទំហំ​30254​ហិ​កតា​ដែល​ស្ថិត​នៅ​ក្នុងស្រុក​2​គឺ​ស្រុក​អន្លង់​វែង និង​ស្រុក​ចុងកាល់​ព្រៃ​សហគមន៍​នេះ​សម្បូ​ទៅ​ដោយ​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ​ជ្រកកោន​នៅ​ទី​នេះ និង​មាន​ដើមឈើ​ធំ​ៗ​ផង​ដែរ ។

ព្រះសង្ឃ​ព្រះ​នាម ប៊ុ​ន សា​លួត បាន​សង្ឃដីការ​បន្ត​ថា ព្រៃ​សហគមន៍​នេះ​ដោយ​មាន​ព្រះសង្ឃ ប្រជាពលរដ្ឋ​ដែល​ជា​សមាជិក​រួម​ទាំង​កងកម្លាំង​បាន​ចូលរួម​ការពារ​ផង​ដែរ តែ​ទោះជា​បែប​ណា​នោះ​ក៏​នៅ​កើត​មាន​ជនខិលខូច​ចូល​លួច​កាត់ឈើ និង​ចូល​លួច​បរបាញ់​សត្វព្រៃ​ជា​បន្តបន្ទាប់ ។
ខណៈនោះ​កម្លាំង​សមាជិក​រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ដែល​ការពារ​ព្រៃ​បាន​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ​នៅ​តែ​មិន​រាងចាល​ព្រះសង្ឃ​បាន​ដាក់​កា​រស​ង្ស​យ័​ថា ទំនង​នឹង​មាន​អ្នកមាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​ខ្នង​ជន​ដែល​ប្រព្រឹត្ត​ចូល​លួច​កាត់ឈើ ឬ​លួច​ចូល​បរបាញ់​សត្វព្រៃ​ក៏​អាច​ថា​បាន​ដែរ ។

លោក​វរសេនីយ៍ឯក ស៊ុ សា​រឿ​ន មេបញ្ជាការ​កងវរៈសេនាតូច​លេខ​905 ការពារ​ព្រំដែន​គោក​កម្ពុជា​-​ថៃ​បាន​ឲ្យ​ដឹង​ថា យោង​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ មែន លី ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​បាន​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង និង​សហ​ការណ៍​ជាមួយ​កម្លាំង​បរិស្ថាន​១០​នាក់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចុះ​បង្ក្រាប​ធ្វើការ​ហុំ​ព័ទ្ធ​កាលពី​វេលា​ម៉ោង​ប្រមាណ​4​ទាប​ភ្លឺ​ឃាត់ខ្លួន​បាន​ម្នាក់​ឈ្មោះ ចក់ កុសល ភេទ​ប្រុស អាយុ​25​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាង លើ និង​រឹបអូស​បាន​ឈើមូល​ចំនួន​11​ដុំ ប្រវែង​4​ម៉ែត្រ ជា​ប្រភេទ​ឈើ​ផ្ចឹក និង​ឈើ​ក្រំ រួម​ទាំង​គោ​យន្ត​កន្ត្រៃ​ចំនួន​9​គ្រឿង​ផង​ដែរ នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ