ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុកនេះបុកលែងនិយាយ​ចេញ…ឡានដល់ទៅ​៤​គ្រឿង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ខណៈ​កំពុង​ធ្លាក់​ភ្លៀងរលឹមនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៩​ និង​លេខ​៧០ ស្ថិត​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលា ប្អៀរ…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ខណៈ​កំពុង​ធ្លាក់​ភ្លៀងរលឹមនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៩​ និង​លេខ​៧០ ស្ថិត​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលា ប្អៀរ កាលពី​វេលា​ម៉ោង​១០​ និង​៥៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ខណៈ​រថយន្ត​មួយ​គ្រឿងក្នុង​ចំណោម​៤​គ្រឿង​នោះ​ បាន​ដាច់​កង់​ខាងក្រោយ ហើយរ​ត់ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ ក្នុង​ដំណើរ​បញ្ច្រាសទិស
​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​តូ​យូ​៉​តា​ព្រូស ដែល​រង​គ្រោះ​បាន​ឲ្យ​
ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាក​ហ្វុ​៊​យ​សូ ប្រភេទ​យី​ឌុ​ប ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣B-៣៩៤៥ បើកបរ​តាម​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ខាងត្បូង​ទៅ​ខាងជើង ហើយ​មាន​រថយន្ត​២​គ្រឿង​ទៀត​បើក​ពីក្រោយ​គឺ រថយន្ត​ដឹក​ដី ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង ៣A-០១៣២ និង​ម៉ាក​តូ​យូ​៉​តា​ព្រូស ពណ៌​ស ។

លុះ​ពេល​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​រថយន្ត​យី​ឌុ​ប​ដែល​បើក​ខាង​មុខ បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង​ជា​កង់​ឌុ​ប​ជាប់​គ្នា ហើយ​កង់​រថយន្ត​នោះ​ក៏​រត់​ទៅ​មុខ​យ៉ាង​លឿន​សំដៅ​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ម៉ា​កវី​ហ្គោ ពាក់​ផ្លា​ក​លេខភ្នំពេញ ២Z-២៣៦៦ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​វី​ហ្គោ​បែក​កង់​វិល​ពេញ​ផ្លូវ ។ ស្ថិត​ក្នុង​សភាព​ដែល​រថយន្ត​វី​ហ្គោ​កំពុង​រេ​ចង្កូត​វិល​ពេញ​ផ្លូវ​បែប​នេះ រថយន្ត​២​គ្រឿង​ដែល​បើក​ពីក្រោយ​រថយន្ត​ដាច់​កង់​ខាងលើ បាន​គេច​យករួចខ្លួន តែ​បែរជា​បុក​បន្ត​គ្នា​ធ្លាក់​ចូល​ស្នាមភ្លោះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​យី​ឌុ​ប​ដែល​ដាច់​កង់​ភ្លោះ​មួយគូ តែ​នៅ​កង់​ភ្លោះ​មួយគូ​ទៀត ដែល​អាច​បើក​បាន ក៏​បើក​រត់​រហូត​មក​ដល់​មុខ​វត្ត​អារញ្ញ ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ច​ចាប់ឃាត់​បាន ហើយ​យក​ទៅ​រក្សា​ទុក​នៅ​កា​រិ​យាល័យ​នគរ​បាក​ចរាចរណ៍​ផ្លូវគោក​ខេត្ត ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ គឺ​មាន​តែ​អ្នក​បើករថយន្ត​ដឹក​ដី​ម្នាក់​ប៉ុណ្ណោះ​ដែល​រង​របួស​ធ្ងន់​បាក់ជើង ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រឡាច ។ រថយន្ត​ទាំង អស់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ដើម្បី​រង់ចាំ​ការ​ដោះ ស្រាយ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ