ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo ជាប់​ជា​បេក្ខភាព​១​រូប​ដណ្តើម​ពាន Globe ខណៈ​ដែល Messi គ្មានឱកាស

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ជាប់ Shortlist សម្រាប់​ពាន…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​សេះបង្កង់ Cristiano Ronaldo បាន​ជាប់ Shortlist សម្រាប់​ពាន Globe Soccer Awards’ Best Player នៅ​ឆ្នាំ​នេះ ខណៈ​ដែល Messi ដែល​ជា​ដៃគូ​ប្រជែង​អស់​ពេល​យ៉ាង​យូរ​គ្មាន​មុខ​សោះ ។

Ronaldo បាន​ឡើង​ដល់ Top3 នៅ​ពេល​នេះ​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ភាព​ជា​ម្ចាស់​ពាន Globe នៅ​ថ្ងៃ​ទី​៣ ខែមករា​ឆ្នាំ​ក្រោយ ។ រូបគេ​ជាប់​ក្នុង​តារាង Top3 ជាមួយនឹង​កីឡាករ Kylian Mbappe និង Antoine Griezmann ។

លោក Tommaso Bendoni ដែល​ជា​ប្រធាន​ខាង​ពាន Globe Soccer បាន​ប្រាប់​ថា ៖«​ខួប​គម្រប់​១០​ឆ្នាំ​របស់​ពាន Globe Award គឺជា​ពេលវេលា​ដ៏​អស្ចារ្យ ។ ពួក​យើង​មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង ក្នុង​ការ​ប្រកាស​ថា Cristiano Ronald, Kylian Mbappe និង Antoine Griezmann គឺជា​បេក្ខជន​កំពូល​បី​នាក់ ដែល​នឹង​ឆ្ពោះទៅ​កាន់ការ​គ្រង​ជា​ម្ចាស់​ពាន Globe» ។

គួ​បញ្ជាក់​ផង​ដែរ​ថា Ronaldo កន្លង​មក​បាន​ឈ្នះ​ពាន​នេះ​បួន​ដង​មក​ហើយ ខណៈ​ដែល Messi បាន​ឈ្នះ​តែ​ម្តង​ប៉ុណ្ណោះ​នៅ​ឆ្នាំ​២០១៥ ។ ពេល​នេះ Messi គ្មាន​មុខ​សូ​ម្បី​តែ​ឡើង​ដល់​វគ្គ Top3 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ