ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​អ្នក​ភូមិ​បញ្ជូន​ទៅ​តុលាការ​មិន​ទាន់​ចប់​ផង​… យក​ដី​ដដែល​លក់​អស់ ពិតជា​មហា​អយុត្តិធម៌​មែន (​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ដោយសារ​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ដីធ្លី​នៅ​តំបន់​ជួរ​ព្រំដែន​មានការ​ស្ទុះ​ហក់លោត​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ស្រាប់តែ​មក​ដល់​ថ្មី​ៗ​នេះ ពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំ​ដែន​កម្ពុជា​-​ថៃ​បាន​ទទួល​ដំណឹង​ថា ដី​ព្រៃ​ភ្នំ​ចំនួន​២៣​ហិ​កតា ស្ថិត​នៅ​ចំណុច​ក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ និង​ភ្នំ​សារ​វណ្ណ…

ខេត្ត​ប៉ៃលិន ៖ នរណា​ៗ​ក៏​ដឹង​ដែរ​ថា ដោយសារ​រយៈពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ដីធ្លី​នៅ​តំបន់​ជួរ​ព្រំដែន​មានការ​ស្ទុះ​ហក់លោត​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ស្រាប់តែ​មក​ដល់​ថ្មី​ៗ​នេះ ពលរដ្ឋ​រស់នៅ​តំបន់​ជាប់​ព្រំ​ដែន​កម្ពុជា​-​ថៃ​បាន​ទទួល​ដំណឹង​ថា ដី​ព្រៃ​ភ្នំ​ចំនួន​២៣​ហិ​កតា

ស្ថិត​នៅ​ចំណុច​ក្រោយ​កាស៊ីណូ​ម្កុដ​ពេជ្រ និង​ភ្នំ​សារ​វណ្ណ ក្នុងភូមិ​ផ្សារ​ព្រំ​ជើង និង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​បាន​គេ​លក់​ឱ្យ​ឈ្មួញ​ខ្ទេចខ្ទី​អស់​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​រង​ផល​ប៉ះពាល់​បាត់បង់​នូវ​ព្រៃឈើ ដែល​ពី​ដើម​ធ្លាប់តែ​ឃើញ​ខាង​មន្ទីរ​ជំនាញ​បរិស្ថាន ក៏​ដូច​ជា​អាជ្ញាធរ​ធ្លាប់​ថែរក្សា​អស់​រយៈពេល​ជា​យូរ​មក​ហើយ​។

ប្រភព​ព័ត៌មាន​ថ្មី​ៗ​បំផុត​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ខ្សឹបខ្សៀវ​ដាក់​គ្នា​នៅ​តាម​ហាង​កាហ្វេ គុយទាវ និង​ទីប្រជុំជន ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹង​ថា មើលទៅ​ព្រៃ​ភ្នំ​តំបន់​ការ​ពារ​ព្រំដែន​ខេត្ត​ប៉ៃលិន នឹង​លែង​មាន​តទៅ​ទៀត​ហើយ ដោយ​ព្រោះ​បច្ចុប្បន្ន​នេះ ដី​ត្រង់​តំបន់​ខាងលើ​ហក់​ស្ទុះ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់ ក៏​មាន​ក្រុម​ឈ្មួញ​សម្រុកចូល​ទិញ​យ៉ាង​គគ្រឹកគគ្រេង​ដែរ ហើយ​ក្រោយមក​ស្រាប់​តែ​ពេល​នេះ បាន​លេច​ចេញ​នូវ​ដំណឹង​ច្បាស់ការ​ថា ដី​ភ្នំ​ចំនួន​២៣​ហិ​កតា ត្រូវ​គេ​លក់​ឱ្យទៅ​ឈ្មួញ​មាន​លុយ​ម្នាក់​រស់នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​នឹង​រៀបចំ​ឈូស​ឆាយ​សង់​ធ្វើ​ជា​អគារ​លំនៅ​ឋាន ផ្ទះល្វែង ផ្ទះ​វីឡា សណ្ឋាគារ រី​ស្សត ផ្សារ​ទំនើប និង​កាស៊ីណូ​ជាដើម ។

ប្រភព​បន្ត​ទៀត​ថា បើ​ជ្រុល​ជា​លក់​អស់ហើយ គួរតែ​ធ្វើការ​ឈូស​ឆាយ​យ៉ាងណា ដែល​អាច​រក្សា​បាន​នូវ​ទេសភាព សោ​ភ័​ណ្ឌ​ភាព​នៃ​ទីតាំង​ខាងលើ ដែល​ជា​កត្តាចាំបាច់​បំផុត ព្រោះ​ព្រៃឈើ​តំបន់​ភ្នំ​ក៏​អាច​ជា​ជំរក​សត្វព្រៃ ហើយនឹង​ទាក់ទាញ និង​នាំ​មក​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​កំសាន្ត​ផង​ដែរ ។

ចំណែក​អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ទាំង​តូចចិត្ត​ថា ពេល​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ជីក​កកាយ និង​ឈូស​ឆាយ​ប៉ះ​ដី​តំបន់​ការពារ​តិចតួច ស្រាប់តែ​ត្រូវ​ខាង​មន្ទីរ​ជំនាញ​ចុះ​ទៅ​បង្ក្រាប និង​ចាប់​បញ្ជូន​ទៅ​តុលាការខេត្ត មិន​ទាន់​ទាំង​ដោះស្រាយ​រួចរាល់​ផង ស្រាប់តែ​ពេល​នេះ​ព្រៃ​ភ្នំ​ដ៏​ធំ​ទាំងមូល​ត្រូវ​បាន​គេ​លក់​ឱ្យ​ឈ្មួញ​អស់​បាត់ ពិតជា​មានរឿង​ដ៏​អាក្រក់​អយុត្តិធម៌​មិន​គួរ​ឱ្យ​ជឿ​មែន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ភ្នាក់ងារ​យើង​បាន​ទាក់ទង​ទៅ​លោក សំ សា​រ៉េ​ត អភិបាលស្រុក​សាលា​ក្រៅ ដើម្បី​ឱ្យ​ឆ្លើយ​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ដែរ តែ​លោក​បាន​និយាយ​ថា ជាប់​មាន​ភារកិច្ច​ប្រជុំ​នៅ​ឯ​រាជធានី​ភ្នំពេញ ។ ចំណែក​ឈ្មួញ​ម្នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ឈ្មោះ ឈី​វ វ៉ា​ន់​សែត ដែល​ជា​អ្នក​រៀបចំ​ផែនទី​បង្ហាញ​ទីតាំង​ដី​ភ្នំ​របស់​ខ្លួន​លក់​ឱ្យ​ឈ្មួញ​នៅ​ភ្នំពេញ ភ្នាក់ងារ​យើង​បាន​ទាក់ទង​កាលពី​ល្ងាច​ថ្ងៃ​ទៅ​២៨ វិច្ឆិកា​នេះ​ដែរ តែ​លោក​បានឱ្យ​ទូរស័ព្ទ​អ្នក​ផ្សេង​ទទួល ហើយ​ក្រោយមក​ក៏​បិទ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បំភ្លឺ​បាន​ឡើយ ។

ចំណែក​លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បាន​បំភ្លឺ​ឱ្យ​ដឹង​ថា ដី​ភ្នំ​ខាងលើ​នេះ ខាង​អាជ្ញាធរ​ខេត្ត បាន​ដាក់​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​អភិវឌ្ឍ សាងសង់​អគារ និង​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ ដោយ​​សុំ​គោ​ការណ៍​ពី​ខាង​ក្រសួងបរិស្ថាន ។

តែ​ខាង​ថ្នាក់លើ​ក៏​បាន​ណែនាំ​ផង​ដែរ ដោយ​មុន​នឹង​ឈូស​ឆាយ​​ត្រូវ​តែ​លើក​គម្រោង​ច្បាស់លាស់ ដែល​អាច​ធានា​រក្សា​ទេសភាព ហើយ​សូម​ឱ្យ​រក្សា​ផ្ទៃដី​នៃ​ទីតាំង​មួយ​ចំនួន ដើម្បី​ដាំ​ដើមឈើ​បន្ថែម​ទៀត ដែល​អាច​បង្កើត មីក្រូ​បរិយាកាស​ល្អ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ