ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភី​យ៉ា ត្រូវ​គេ​ប្រើឈ្មោះ​ខ្ចី​លុយ​គេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ភី យ៉ា បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បុគ្គល​ម្នាក់​ដែល​បាន​ប្រើប្រាស់​រូបថត​នាង​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ខ្ចី​លុយ​គេ​មិន​ព្រម​សង ។ ថ្មី​ៗ​កន្លង​មក​ភី យ៉ា បាន​បដិសេធ​ចំពោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រាស់​រូប​របស់​នាង​ធ្វើ​រឿង​ផ្តេស ផ្តាស​ទាំង​នាង​មិនដឹង​ខ្លួន…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង​កញ្ញា​ភី យ៉ា បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​លើ​បុគ្គល​ម្នាក់​ដែល​បាន​ប្រើប្រាស់​រូបថត​នាង​តាម​ហ្វេ​ស​ប៊ុ​ក ហើយ​ខ្ចី​លុយ​គេ​មិន​ព្រម​សង ។

ថ្មី​ៗ​កន្លង​មក​ភី យ៉ា បាន​បដិសេធ​ចំពោះ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ប្រាស់​រូប​របស់​នាង​ធ្វើ​រឿង​ផ្តេស ផ្តាស​ទាំង​នាង​មិនដឹង​ខ្លួន ។ ជាមួយ​ការ​បង្ហាញ​ចំពោះ​គណនេយ្យ​មួយ​ដែល​បាន​វាយប្រហារ​មក​លើ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​vy da ka ដែល​បាន​ដាក់​រូប​នាង តារា​សម្តែង ភី​យ៉ា បាន​សម្តែង​ការ​ហួសចិត្ត ដ្បិត​នាង​មិន​បានដឹង​រឿង​ទាល់តែ​សោះ ។

ភី យ៉ា បាន​បង្ហាញ​សារ​ដែល​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​នោះ​បាន​វាយប្រហារ​ថា នាង​បាន​ខ្ចី​លុយ ហើយ​មិន​ព្រម​សង ជាមួយនឹង​ពាក្យពេចន៍​វាយប្រហារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ តារា​សម្តែង​នាង ភី​យ៉ា បាន​សម្តែង​ការ​ហួស ចិត្ត​នៅ​ពេល​ដែល​បានដឹង​រឿង​នេះ និង​បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ផង​ដែរ​។

ជា​ការ​កត់សម្គាល់​រឿង​បែប​នេះ​មិនមែន​ជា​ករណី​មួយ​ថ្មី​សម្រាប់​អ្នកសិល្បៈ​ឡើយ ពោល​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត​ក៏​បាន​ពើបប្រទះ​នូវ​រឿងរ៉ាវ​នេះ​ដូច​គ្នា ។ ពួក​គេ​ទាំងនោះ​តែងតែ​ចេញ​មុខ​មក​បដិសេធ និង​ព្រមាន​តាម​ផ្លូវច្បាប់​ស្រ​ដៀង​គ្នា​នេះ​ដូច​គ្នា ក្នុង​ពេល​ដែល​ពួក​គេ​បាន​អំពាវនាវ​កុំ​ឲ្យ​មហាជន​ចាញ់បោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ