ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពិត​បង្ហាញ​ពិភពលោក​​នៅ​ថ្ងៃ​នេះ…«ល្ខោនខោល»ជារបស់​ខ្មែរ​ពិត​ៗ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពិតជា​រំភើប​ណាស់ និង​ចូលរួម​អបអរ​​សាទរផងដែរ​​ ក៏​ព្រោះ​​​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet)របស់​កម្ពុជា…

រាជធានីភ្នំពេញ ៖ ពិតជា​រំភើប​ណាស់ និង​ចូលរួម​អបអរ​​សាទរផងដែរ​​ ក៏​ព្រោះ​​​ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត (Lkhon Khol Wat Svay Andet)របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេ​ស្កូ​ជា​ផ្លូវការ​ហើយ ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិ​​បាល​​ សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ។

យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ចុះ​ថ្ងៃ​ទី​២៨ វិច្ឆិកា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ចប្រជុំ​លើក​ទី១៣នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​ទីក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី​ស បាន​អនុម័ត​យល់ព្រម​ចុះល្ខោនខោលចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្សជាតិ តាម​សេចក្តីសម្រេច Decision13.COM.10.a.3 ។

លិខិត​របស់​ក្រសួង​បាន​បញ្ជាក់​ថា «​ការ​សម្រេច​របស់​គណៈកម្មការ​អន្តរជាតិ​នៃ​អង្គការ​យូ​ណេ​ស្កូ​ពេល​នេះ គឺជា​មោទន​ភាព​ដ៏​ធំធេង​ថ្មី​មួយទៀត ដែល​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​»​ក្រោម​​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​ជា​និច្ច​ជា​កាល ​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ ។

អត្ថបទសរសេរ ដោយ