ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណូមពរ​ដល់​ប្រជា​នេសាទ​ត្រូវ​បញ្ឈប់​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​ទៀត​ទៅ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ភូមិសាស្ត្រ​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ។ លោក ឡុ​ញ…

ខេត្តបន្ទាយមានជ័យ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ភូមិសាស្ត្រ​ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ។

លោក ឡុ​ញ វុ​ទ្ធី នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ហើយ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​បទល្មើស​នេសាទ​តំបន់​អភិរក្ស​រហាល​កំព្រីង​ស្ថិត​ភូមិសាស្ត្រ​ភូមិ​ថ្ម​ដប ឃុំ​សំបួរ ស្រុក​មង្គល​បូ​រី ។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​តំបន់​អភិរក្ស​២​កន្លែង​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ហើយ​ចុះ​ប្រតិបត្តិការ​ពិនិត្យ​មិនឃើញ​មាន​ឧបករណ៍​បទល្មើស​​នេសាទ​ណា​ដាក់​ឡើយ ព្រោះ​តំបន់​អភិរក្ស​ត្រី​មាន​រហាល​កាំ​ព្រីង​នេះ​មាន​មន្ត្រី​សហគមន៍​នេសាទ​ការពារ​គ្មាន​បទល្មើស​នេះ​ជា​ប្រចាំ ។

លោក ឡុ​ញ វុ​ទ្ធី បាន​បញ្ជាក់​ថា ខេត្តបន្ទាយមានជ័យ​មានស្រុក​២​ដែល​ជាប់​បឹង​ទន្លេសាប​មានស្រុក​មង្គល​បូ​រី និង​ស្រុក​ព្រះនេត្រព្រះ​ដែល​មាន​តំបន់​អភិរក្ស​មាន​ចំនួន​៤០​កន្លែង​ក្នុង​នោះ​មាន​អភិរក្ស​ជលផល​ចំនួន​២​កន្លែង​ដែល​រាជរដ្ឋាភិបាល​កាត់​ចេញ​ដែន​ឡូត៍​នេសាទ​លេខ​១​តំបន់​អភិរក្ស​រហាល​កាំ​ព្រីង​មាន​ទំហំ​១៧១​ហិ​កតា និង​លេខ​២​ស្ទឹង​កំ​បត់​មាន​ទំហំ​៧៨​ហិ​កតា​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជលផល ។

លោក​បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ដាក់​វិធានការ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ហើយ​មន្ត្រី​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ពិនិត្យ និង​បង្ក្រាប​ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ។ សំណូមពរ​ដល់​ប្រជា​នេសាទ​ត្រូវ​បញ្ឈប់​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ