ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ស្ថានភាព​កីឡាករ​សំខាន់​៦​រូប​របស់ Man City យ៉ាងណា​ហើយ?

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​កីឡាករ​ខ្លាំង​ៗ​របស់​ក្លិប​មេឃ​ខៀវ​៦​នាក់​ត្រូវ​សម្រាក​មិន​ឡើង​លេង​ដោយសារ​តែ​រង​របួស ។ តើ​ពួក​គេ​ឥឡូវ​យ៉ាងដូចម្តេច​ហើយ? កីឡាករ​ខ្សែបម្រើ Kevin…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ​កីឡាករ​ខ្លាំង​ៗ​របស់​ក្លិប​មេឃ​ខៀវ​៦​នាក់​ត្រូវ​សម្រាក​មិន​ឡើង​លេង​ដោយសារ​តែ​រង​របួស ។ តើ​ពួក​គេ​ឥឡូវ​យ៉ាងដូចម្តេច​ហើយ?

កីឡាករ​ខ្សែបម្រើ Kevin De Bruyne ដែល​បាន​ទទួល​រង​របួស​សរសៃ​ជង្គង់ នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Fulham កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា អាច​នឹង​មក​លេង​វិញ​នៅ​ដើម ឬ​ពាក់កណ្តាល​ខែធ្នូ​ក្រោយ​នេះ ។

ចំណែកឯ​អ្នកចាំទី Claudio Bravo វិញ នៅ​មិន​ទាន់​ដឹង​ថា​អាច​មក​វិញ​ពេល​ណា​ទេ ។ រូបគេ​បាន​រង​របួស​នៅ​សរសៃ​កែងជើង ខណៈ​ពេល​កំពុង​ហ្វឹកហាត់​នៅ​ខែសីហា ។ ខ្សែការពារ Benjamin Mendy ដែល​រង​របួស​ជង្គង់​ត្រូវ​វះកាត់​កាលពី​ចប់​ការ​ប្រកួត World Cup ភ្លាម អាច​នឹង​ឡើង​តារាង​វិញ​នៅ​រយៈពេល​ពី​១០​ទៅ​១២​ស​ប្តា​ហ៍​ទៀត ។

កីឡាករ Bernardo Silva ដែល​មិនដឹង​ច្បាស់​ពី​មូលហេតុ​នៃ​ការ​សម្រាក​ពី​ក្រុម​ព័រ​ទុ​យ​ហ្កា​ល់ នឹង​ចូល​លេង​វិញ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ ក្នុង​ការ​ប្រកួត​ជាមួយនឹង Bournemouth ស្រប​ពេល​ជាមួយនឹង ខ្សែបម្រើ Ilkay Gundogan ដែល​បាន​រង​របួស​ជើង​នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង West Ham កាលពី​ថ្ងៃ​សៅរ៍ ។ សម្រាប់​កីឡាករ Gabriel Jesus ដែល​បាន​រង​របួស​សាច់ដុំ​ក្នុង​ការ​ហ្វឹកហាត់​ថ្ងៃ​សៅរ៍ ក៏​ត្រៀម​នឹង​ចូល​លេង​វិញ​នៅ​ថ្ងៃ​ដូច​គ្នា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ