ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ឆ្នើម Messi ជោគជ័យ​ប៉ុណ្ណឹង​ហើយ តែ​នៅ​មាន​មហិច្ឆតា​ថែម​ទៀត

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi មិន​មាន​គម្រោង​បន្ធូរបន្ថយ​ការ​លេង​នោះ​ទេ បើ​ទោះបីជា​លេង​នៅ Barcelona បាន​ជិត​១៥​ឆ្នាំ​ក៏​ដោយ…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Lionel Messi មិន​មាន​គម្រោង​បន្ធូរបន្ថយ​ការ​លេង​នោះ​ទេ បើ​ទោះបីជា​លេង​នៅ Barcelona បាន​ជិត​១៥​ឆ្នាំ​ក៏​ដោយ ។

នៅ​ក្នុង​រដូវ​កាល​នេះ Messi បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​អ្នកមាន​បុណ្យ​បាន​១៤​គ្រាប់​មក​ហើយ ដែល​វា​ពិតជា​ល្អ​ណាស់​សម្រាប់​កីឡាករ​រូប​នេះ ។ ឥលូវ Barca គឺ​ឈរ​នៅ​លំដាប់​ទី​២​លើ​តារាង La Liga ដែល​ត្រូវ​ប្រកួត​ជាមួយនឹង PSV Eindhoven នៅ​យប់​ថ្ងៃ​ពុធ​ខាង​មុខ ។

នៅ​ក្នុង​កម្មវិធី​ប្រ​ម៉ូត Adidas ជើង​ខ្លាំង Messi បាន​និយាយ​ថា ៖«​គោលដៅ​សំខាន់​របស់ខ្ញុំ​គឺ​ត្រូវ​អភិវឌ្ឍ​ទៅ​មុខ​រហូត ហើយ​មិន​ត្រូវ​ស្កប់​ចិត្តនឹង​អ្វី ដែល​ខ្ញុំ​បាន​ឈ្នះ​ឡើយ ។ ខ្ញុំ​ចង់​កាន់តែ​ប្រសើរ​ជាង​រៀងរាល់ថ្ងៃ ហើយ​អាច​សម្រេច​នូវ​គោលដៅ​ជា​ច្រើន​ទៀត​»​។

Messi បាន​បន្ត​ថា ៖«​ខ្ញុំ​ស្គាល់​ខ្លួន​ខ្ញុំ​បាន​ច្រើន​ថា ខ្ញុំ​គឺជា​កីឡាករ​ដែល​អាច​គ្រប់គ្រង​ការ​លេង ដែល​អាច​ប៉ះ​បាល់​ច្រើន និង ដែល​អាច​ឲ្យ​ការ​ប្រកួត​កាន់តែ​ស្វិតស្វាញ ជា​ជាង​ធ្វើ​ជា​អ្នកចាំទី​»​។
ថ្វីបើ Messi មិន​ទៅ​ណា​សោះ​ក្រៅពី Barcelona អស់​រយៈពេល​យ៉ាង​យូរហើយ​ក្តី ក៏​តួនាទី​របស់​គេ​នៅ​ក្នុង​ក្លិប​នេះ​មានការ​ប្រែប្រួល​រហូត​ដែរ ។ នា​ពេល​នេះ គេ​គឺជា​កា​ពី​ទែន​ក្រុម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ