ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៤​គ្រឿង​បុក​គ្នា​ជា​បន្តបន្ទាប់ លើ​ផ្លូវជាតិ​លេខ​៥

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​មេឃ​កំពុង​ភ្លៀងរលឹម នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៩-៧០ ស្ថិត​នៅ​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចំនួន​៤​គ្រឿង​បាន​បុក​គ្នា​ជា​បន្តបន្ទាប់ ខណៈ​ពេល​ដែល​មេឃ​កំពុង​ភ្លៀងរលឹម នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៩-៧០ ស្ថិត​នៅ​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈ​រថយន្ត​មួយ​គ្រឿង ក្នុង​ចំណោម​៤​គ្រឿង បាន​ដាច់​ឌុ​ប​ខាងក្រោយ ហើយរ​ត់ទៅ​បាន​បុក​រថយន្ត​មួយ​គ្រឿង ទៀត ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អ្នកបើកបរ​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ដែល​រង​គ្រោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក​ហ្វុ​យ​ស្យូ ប្រភេទ​យី​ឌុ​ប ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3945 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ដំណើរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​មាន​រថយន្ត​២​គ្រឿង​ទៀត បើក​ពីក្រោយ គឺ​រថយន្ត​ដឹក​ដី ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 3A-0132 និង​រថយន្ត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស​។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​ធុន​យី​ឌុ​ប ដែល​បើក​ខាង​មុខ​បាន​ដាច់​កង់​ក្រោយ​ខាងឆ្វេង​ជា​កង់​ឌុ​ប​ជាប់​គ្នា ហើយ​ក៏​កង់​រថយន្ត​នោះ បានរ​ត់ទៅ​មុខ​យ៉ាង​លឿន​សំដៅ​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង ម៉ា​កវី​ហ្គោ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-2366 ដែល​កំពុង​ធ្វើ​ដំណើរ បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​រថយន្ត​វី​ហ្គោ បែក​កង់​វិល​ពេញ​ផ្លូវ​។

ស្ថិត​ក្នុង​សភាព​ដែល​រថយន្ត​វី​ហ្គោ កំពុង​រេ​ចង្កូត​វិល​ពេញ​ផ្លូវ​បែប​នេះ រថយន្ត​២​គ្រឿង ដែល​បើក​ពីក្រោយ​រថយន្ត ដាច់​កង់​ខាងលើ បាន​គេច​យករួចខ្លួន​តែ​បែ​បុក​បន្ត​គ្នា​ធ្លាក់​ចូល​ស្នាមភ្លោះ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​ដែល​ដាច់​កង់​ភ្លោះ​មួយគូ តែ​នៅ​កង់​ភ្លោះ​មួយគូ​ទៀត ដែល​អា​ចប​បើក​បាន​ក៏​បើក​រត់ រហូត​មក​ដល់​មុខ​វត្ត​អារញ្ញ ក្រុង​កំពង់ឆ្នាំង ទើប​សមត្ថកិច្ច​ចាប់​ឃាត់​បាន ហើយ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ នគរបាល​ចរាចរ​ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរ​ខាងលើ គឺ​មាន​តែ​អ្នក​រថយន្ត​ដឹក​ដី ម្នាក់​ប៉ុណ្ណោះ ដែល​រង​របួសធ្ងន់​បាក់ជើង ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រឡាច​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​កាន់​ការិយាល័យ​ចរាចរ ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​រង់ចាំ​ការ​ដោះស្រាយ តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ