ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រើ​ទឹក​ស្អាត​ឆ្ងល់​… ពេល​ខ្លះ​ស្រាប់តែ​មាន​ពណ៌​ដីក្រហម

5 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រិះគន់​ចំពោះ​បញ្ហា​ទឹក​ស្អាត​របស់​ក្រុមហ៊ុន ថូ​ម៉ាក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ថា ជា​ញឹកញយ​ការ​ប្រើប្រាស់​ទឹក​គ្មាន​គុណភាព…

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រិះគន់​ចំពោះ​បញ្ហា​ទឹក​ស្អាត​របស់​ក្រុមហ៊ុន ថូ​ម៉ាក់ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ថា ជា​ញឹកញយ​ការ​ប្រើប្រាស់​ទឹក​គ្មាន​គុណភាព តែងតែ​ល្អក់កករ ជា​ពិសេស​ក្រោយ​ពេល​មេឃ​ភ្លៀង​ធ្លាក់​ម្តង​ៗ ខណៈ​ពេល​បើក​រ៉ូ​ប៊ី​ណេ​ប្រើ​ទឹក បែរជា​មាន​កំទេច​ដី និង​សំរាម​ទៅ​វិញ ។

ជួនកាល​ទឹក​មាន​ពណ៌​ក្រហម​ហូរ​ចូល ជា​ហេតុ​លំបាក​ក្នុង​ការ​ងូត និង​បោកគក់​ខោអាវ​ផង​ដែរ ។ ទើប​រហូត​មក​ដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែវិច្ឆិកា លោក ថូ ចំរើន តំណាង​ឱ្យ​ក្រុមហ៊ុន​ទឹក​ស្អាត​ខាងលើ បាន​បកស្រាយ​ចំពោះ​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ ។

លោក ថូ ចំរើន អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុង​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ការ​ហូរ​កំទេច​ដី​ចូល​ក្នុង​ទុយោ​ពិតជា​មាន​មែន ព្រោះ​នៅ​ខេត្ត​ប៉ៃលិន​ជា​តំបន់​ភ្នំ លុះ​មានការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ម្តង​ៗ បណ្តា​ល​ឱ្យ​ដាច់​ទុយោ ហើយ​បើ​មាន​បែក​នៅ​កន្លែង​ណាមួយ គឺ​នឹង​បឺត​ដី​ចូល លុះ​ប្រជាពលរដ្ឋ​បើក​រ៉ូ​ប៊ី​ណេ​ប្រើប្រាស់ ក៏​មាន​កំទេច​ដី​ទៅ​ជាមួយ​ដែរ ជា​ពិសេស​នៅ​តំបន់​អូរ​ច្រា​តែ​ម្តង ។ បើ​ខាង​ក្រុមហ៊ុន​ជីក​កកាយ​​យក​ទុយោ​ចេញ គឺ​មានការ​លំបាក ព្រោះ​កប់​ជម្រៅ​រហូត​ដល់​២​ម៉ែត្រ​ឯណោះ ។

លោក​បន្ត​ថា រាល់ថ្ងៃ​ខាង​ក្រុមហ៊ុន​ខិតខំ​ប្រឹងប្រែង តែងតែ​ប្រើ​បុគ្គលិក​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ​មើល បើ​សិនជា​មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មានការ​ដាច់​ប្រព័ន្ធ​ទឹក និង​ខូច​ទុយោ​ត្រង់​កន្លែង​ណាមួយ ។ ហើយ​ការ​ផ្គត់ផ្គង់​ទឹក​ក្នុង​១​ថ្ងៃ ចំណាយ​៣​ទៅ​៤​ម៉ឺន​ម៉ែត្រគូប អាច​ឈាន​រហូត​ដល់​៧​ម៉ឺន​ម៉ែត្រគូប​ឯណោះ ដោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន​៣​ពាន់​គ្រួសារ ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ