ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ដែក និង​ដែកថែប​របស់​ចិន​បន្ត​លូតលាស់​រឹង​មាំ

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ វិស័យ​ដែក និង​ដែកថែប​របស់​ប្រទេស​ចិន​បន្ត​ការ​លូតលាស់​យ៉ាង​រឹង​មាំ​ទាំង​ផ្នែក​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ ។ យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព​ត៌​មាន​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ធំ​ៗ​សរុប​របស់​វិស័យ​នេះ​បាន​កើនឡើង​ប្រមាណ​១៤%​បើ​ធៀប​នឹង​ពេល​ដដែល​កាលពី​ឆ្នាំ​មុន មក​ស្មើនឹង​៨១៦​ប៊ី​លាន​ដុល្លារ…

ទីក្រុង​ប៉េ​កាំ​ង ៖ វិស័យ​ដែក និង​ដែកថែប​របស់​ប្រទេស​ចិន​បន្ត​ការ​លូតលាស់​យ៉ាង​រឹង​មាំ​ទាំង​ផ្នែក​ប្រាក់​ចំណូល និង​ប្រាក់​ចំណេញ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​នេះ ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ព​ត៌​មាន​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ប្រាក់​ចំណូល​ធំ​ៗ​សរុប​របស់​វិស័យ​នេះ​បាន​កើនឡើង​ប្រមាណ​១៤%​បើ​ធៀប​នឹង​ពេល​ដដែល​កាលពី​ឆ្នាំ​មុន មក​ស្មើនឹង​៨១៦​ប៊ី​លាន​ដុល្លារ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រាក់​ចំណូល​របស់​វិស័យ​នេះ​ស្មើ​ប្រមាណ​៥១,៦​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៦៥,៣%​ឯណោះ ។ សហគ្រាស​ធន់​ធំ​និង​មធ្យម​ចូលរួម​រក​ប្រាក់​ចំណូល​បាន​ប្រមាណ​៤៤០​ប៊ី​លាន​ដុល្លារ និង​ប្រាក់​ចំណូល​៣៣​ប៊ី​លាន​ដុល្លារ ឬ​កើនឡើង​បាន​១៤,៥% និង​៨៦% ។

ព្រោះតែ​ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​លើសលប់ និង​ការ​ហាមឃាត់​ផលិតកម្ម​ដែកថែប​ក្រោម​ស្តង់ដា ក្រុមហ៊ុន​ដែក​និង​ដែកថែប​ចិន​បាន​លក់​ផលិតផល​របស់​ពួក​គេ​ទៅ​កាន់​បរទេស​ក្នុង​តម្លៃ​ខ្ពស់​ជាង​មុន ។

ក្នុង​អំឡុង​ពី​ខែមករា​ដល់​ខែកញ្ញា​កន្លង​មកនេះ ប្រទេស​ចិន​នាំ​ចេញ​ផលិតផល​ដែកថែប​បាន ៥៣,០៨​លាន​តោន ឬ​តិច​ជាង​ឆ្នាំ​មុន​១០,៧% ប៉ុន្តែ​ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​របស់​ពួក​គេ​បាន​កើនឡើង​៦,១%​វិញ​មក​ស្មើនឹង​៤៣​ប៊ី​លាន​ដុល្លារ ។

តម្លៃ​នាំ​ចេញ​ជា​មធ្យម​ស្មើ​ប្រមាណ​៨១០​ដុល្លារ​ក្នុង​១​តោន ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១៨,៨%​។ ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន​អាច​នឹង​នាំ​ចេញ​ដែកថែប​បាន​ប្រមាណ​៧០​លាន​តោន​ក្នុងឆ្នាំនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ