រាជធានីភ្នំពេញ៖ អតីតពិធីការិនី និងជាតារាសម្តែងអ្នកនាងច័ន្ទ សុផានី ច្រើនឆ្នាំមកហើយនៅតែមិនទាន់មានគូគាប់ថ្មី បន្ទាប់ពីបែកបាក់ជាមួយលោកហ្សូណូ ។
រឿងកន្លងគឺអ្នកនាងច័ន្ទ សុផានី បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងហ្សូណូ ដោយរួមរស់ជាមួយគ្នាគ្មានខាន់ស្លាឡើយ ហើយមានកូនស្រីម្នាក់។ ចំណងស្នេហ៍នេះបានបែកបាក់ ហើយតាំងពីពេលនោះមក អ្នកនាងច័ន្ទ សុផានី មិនមានអ្នកថ្មីទៀតឡើយ ។ នាងគិតតែពីរឿងរកសុីពីមួយមុខរបរទៅមួយមុខរបរដើម្បីចិញ្ចឹមកូនស្រី ។
អ្នកនាងច័ន្ទ សុផានី និយាយកាលពីពេល ថ្មីៗកន្លងមកថា«រហូតមកទល់ពេលនេះនាងខ្ញុំទម្លាប់នៅតែម្នាក់ឯងរួចទៅហើយ លែងខ្វល់ចិត្តគិតរឿងយកអ្នកណាមកមើលថែទៀតណាស់នាំឲ្យចំបែងចិត្តអត់
ប្រយោជន៍ ។ មានកូនជាកម្លាំងចិត្តយើងខំមើលគាត់តាំងពីយូរពីតូចមកឡើងជាទម្លាប់មានទាំងពេលខ្លះកម្សត់ ពេលខ្លះសប្បាយ ចាំបាច់អ្វីយកថ្មីបើវ័យនាងខ្ញុំក៏ច្រើនហើយក៏មិនបារម្ភរឿងចាស់ គ្មានអ្នកយកក៏មិនភ័យ ។
កូនខ្ញុំមិនបានទេ ពេលអ្នកកាសែតសួររឿងខ្ញុំយកប្តីថ្មីហ្នឹង ក៏គេចង់វ៉ៃអ្នកកាសែត ។ គេថា ពេលគេរៀបការហើយទើបឱ្យខ្ញុំយកប្តីថ្មីទៀតចុះ ហើយឥឡូវគេទើបមានអាយុ៩ឆ្នាំហ្នឹង អ៊ីចឹងទម្រាំចាំកូនស្រីការហើយបានឱ្យឯងយកប្តីហ្នឹង គឺចាំរហូតដល់ម៉ាក់វាឯណេះជ្រុះធ្មេញអស់ហើយមើលទៅ»។
ចំណែកកុមារីមុនិ ផ្កា បាននិយាយជាមួយអ្នកកាសែតថា «ខ្ញុំមិនចង់និយាយរឿងប៉ាខ្ញុំទេ កុំសួររឿងហ្នឹងអី ។ ខ្ញុំក៏មិនឱ្យម៉ាក់ខ្ញុំយកប្តីថ្មីដែរ ចាំពេលខ្ញុំការហើយសិន ទើបឱ្យម៉ាក់យកប្តីទៀត។ ឥឡូវខ្ញុំរៀនថ្នាក់ទី៥ ហើយខ្ញុំមិនចង់និយាយរឿងប៉ាខ្ញុំដាច់ខាត»។
អ្នកនាងច័ន្ទ សុផានី ឲ្យដឹងថា កូនស្រីនាងមាននិស្ស័យសិល្បៈដូចរូបនាងនាង ហើយនាពេលខាងមុខនាងនឹងជំរុញឱ្យចាប់អាជីពសិល្បៈដែរ ។ ពេលនេះមានផលិតកម្មមួយចំនួនបានទាក់ទងកូនស្រីរបស់នាងឱ្យថតកុនដែរ តែនាងជាម្តាយមិនទាន់់ឱ្យថតទេ ។ ដោយកូនស្រីស្រលាញ់ចូលចិត្តរបាំ ដូច្នេះនាងនឹងបញ្ជូនឲ្យចូលរៀនផ្នែកនេះ ។
អ្នកនាងច័ន្ទ សុផានី រកស៊ីខាតអស់ជាច្រើនម៉ឺនដុល្លារដោយធ្លាប់បើកហាងជាបន្តបន្ទាប់។ក្រៅពីនេះនាងក៏បានពពាយនាយលក់គ្រឿងម្ជូរតាមអនឡាញដែរ ។ ទោះបីជាយ៉ាងណាក្តីនាងនៅតែចង់តែរកស៊ី ដោយនាងចាត់ទុកបរាជ័យកន្លងមកព្រោះខ្វះបទពិសោធន៍ ម្យ៉ាងជួលផ្ទះគេផង ។ បើមានទុននាងនឹងបើកហាងជាបន្តទៀត តែក៏មិនបោះបង់សិល្បៈទេ បើទំនេរពីរកស៊ីនាងនឹងឆ្លៀតចូលរួមសម្តែង ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ