ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​ពី​គេ​យក​ទៅ​ឱ្យ​អ្នក​ដទៃ​… ពិតជា​គេ​មិន​ព្រម​ទេ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​៣៣​គ្រួសារ រស់នៅ​ក្នុងភូមិ​សេរី និង​ភូមិ​ល្បើក ក្នុង​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៍ ដែល​បាន​ចោទប្រកាន់​លើ​អាជ្ញាធរ ឃុំ​-​ស្រុក ថា…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​៣៣​គ្រួសារ រស់នៅ​ក្នុងភូមិ​សេរី និង​ភូមិ​ល្បើក ក្នុង​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូ​ណ៍ ដែល​បាន​ចោទប្រកាន់​លើ​អាជ្ញាធរ ឃុំ​-​ស្រុក ថា បាន​រំលោភ​បំពាន​យក​ដីស្រែ​ប្រាំង​របស់​ពួក​គាត់​ទៅ​ឲ្យ​អ្នក​បំ​លាស់​ទី ផ្ទះ​បណ្ដែត​ទឹក តែ​ត្រូវ​អាជ្ញាធរ​ធ្វើការ​បដិសេធន៍ ដីស្រែ​ប្រាំង​របស់​គាត់​គឺជា​ដី​តំបន់ ៣ ដែល​អាជ្ញាធរ​ធ្លាប់​ហាមឃាត់ មិន​ឲ្យ​រុករាន​ព្រៃ​កន្លង​មក​។

ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ភាគី​ខាង​ប្រជាពលរដ្ឋ​ក៏​មក​ជួបជុំ​គ្នា ដើម្បី​រក​ដំណោះស្រាយ​ជាមួយនឹង​អាជ្ញាធរ​ស្រុក​បរិបូ​ណ៍ ប៉ុន្តែ​ក្រោយ​ការ​ដោះស្រាយ​រយៈពេល​ពេញ​មួយ​ព្រឹក គឺ​មិន​ទទួលលទ្ធផល​ល្អ​ប្រសើរ​​ឡើយ​។ ដោយសារ​តែ​ភាគី​ខាង​ប្រជាពលរដ្ឋ​នៅ​តែ​ប្រកាន់​ជំហរ​មិន​ប្រគល់​ដី​របស់​គាត់​ទៅ​ឲ្យ​អ្នក​បំ​លាស់​ទី​ផ្ទះ​បណ្ដែត​ទឹក​នោះ​ឡើយ ចំណែក​អាជ្ញាធរ​វិញ ក៏​នៅ​តែ​ប្រកាន់ ជា​ដី​តំបន់​៣​ដែល​រដ្ឋ​បាន​ហាមឃាត់​ហើយ​រដ្ឋ​ត្រូវ​តែ​ដក​យក​មក​វិញ​។

ក្រោយ​ពី​កិច្ច​ដោះស្រាយ​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញារ​ស្រុក ដែល​ហាម​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូល​ស្តាប់ និង​ថត​យក​រូបភាព រួច​មក ពេល​ចេញ​មក​វិញ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួក​គាត់​ពិតជា​មាន​ដីស្រែ​ប្រាំង​នៅ​ទីនោះ និង​បានកា​ប់រាន​ព្រៃ​លិច​ទឹក​ជាប់​ក្បាល​ស្រែ​របស់​រដ្ឋ​ពិតមែន ប៉ុន្តែ​រឿង​នេះ​គាត់​បាន​បង្កបង្កើន​ផល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ​មាន ៣-៤ ទៅ​៥​ឆ្នាំ ។

រឿង​នេះ បើសិនជា​អាជ្ញាធរ​ធ្វើការ​ដក​ដី​គាត់​ទៅ​ធ្វើ​ជា​ផ្លូវ ឬ​ក៏​ត្រូវការ​អភិវឌ្ឍន៍​អ្វី​ផ្សេង​ទៀត គាត់​មិន​ប្រកាន់​នោះ​ទេ គាត់​ព្រម​ប្រគល់​អោយ ។ ក៏​ប៉ុន្តែ​ការ​ដក​ដី​របស់​គាត់​ទុក​ឲ្យ​អ្នក​បំ​លាស់​ទី ផ្ទះ​បណ្ដែត​ទឹក គឺ​ដូច​មាន​ន័យ​ថា ដក​ដី​ពី​គាត់​ជា​ប្រជាពលរដ្ឋ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ដដែល ។ ហេតុនេះ​ហើយ​គាត់​មិន​ព្រម​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​អាជ្ញាធរ​ឡើយ ។ ពួក​គាត់​នឹង​តវ៉ា​ទៅ​ថ្នាក់លើ​ជា​បន្តបន្ទាប់​ទៀត​។ សូម​បញ្ជាក់ ដី​របស់​ពួក​គាត់​៣៣ គ្រួសារ​គឺ​មាន​ទំហំ ១៦​ហិ​កតា​និង ១៧​អា​ដែល​រង​ការ​ប៉ះពាល់​។ ដណ្តើម​ពី​ម្នាក់​យក​ទៅ​ឱ្យ​ម្នាក់​ទៀត ពិតជា​គេ​មិន​ព្រម​…​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ