ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​គួរ​ឱ្យ​ជឿ​ ​ត្បាញសំពត់​សឹង​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ផ្ទាល់​ត្រូវប៉ាន់​ដល់​ម្លឹ​ង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​ចាប់​ផ្ដើ​មុ​មុខរបរ​តម្បាញ​សំពត់​សឹង​រយៈពេល​ជាង​៣​ខែ​សោះ ក៏​ទទួល​បាន​ជោគជ័យ​គឺថា ចាប់ផ្តើម​មាន​ត្រឹមតែ​កី​តម្បាញ​តែ​មួយ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​មាន​ដល់​ទៅ​៥​កី ហើយ​កំពុង​ព្យាយាម​ពង្រីក​បន្ថែម​ទៀត​នៅ​ពេល​មាន​ថវិការ​គ្រប់គ្រាន់…

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ បាន​ចាប់​ផ្ដើ​មុ​មុខរបរ​តម្បាញ​សំពត់​សឹង​រយៈពេល​ជាង​៣​ខែ​សោះ ក៏​ទទួល​បាន​ជោគជ័យ​គឺថា ចាប់ផ្តើម​មាន​ត្រឹមតែ​កី​តម្បាញ​តែ​មួយ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​មាន​ដល់​ទៅ​៥​កី ហើយ​កំពុង​ព្យាយាម​ពង្រីក​បន្ថែម​ទៀត​នៅ​ពេល​មាន​ថវិការ​គ្រប់គ្រាន់ ។ នេះ​អាច​ថា ជា​គ្រួសារ​ទី​មួយ​ដែល​ចាប់​យកមុខ​របរ​នេះ​ក្នុង​ខេត្តកំពង់ឆ្នាំង ព្រោះ​កន្លង​មក​ការ​តម្បាញ​សំពត់​សឹង​ជា​ស្នាដៃ​ខ្មែរ​ក្នុង​ខេត្ត​មិន​មាន​នោះ​ទេ ។

ស្ត្រី​ឈ្មោះ ចាន់ ណា​រិ​ន អាយុ​៣២​ឆ្នាំ ពិការ​ជើង​មួយ​ជំ​ហៀ​ង​តាំងពី​អាយុ​៣​ឆ្នាំ បាន​ប្រាប់​អោយ​ដឹង​ថា រូប​គាត់ និង​បងប្អូន​ចំនួន​៤​នាក់​បាន​ទៅ​រៀន​ត្បាញសំពត់​សឹង​នៅ​ឯ​ឃុំ​កោះដាច់ ស្រុក​មុខ​កំពូល ខេត្តកណ្តាល តាំងពី​នៅ​តូច​ៗ​មក​ម្ល៉េះ ។ ក្រោយ​ពី​ចេះ​ត្បាញ​ហើយ​ពួក​គាត់​បាន​ប្រកប​មុខ​រ​បរ​ត្បាញសំពត់​សឹង​នៅ​ទីនោះ​ទាំងអស់​គ្នា​រយៈពេល​៦-៧​ឆ្នាំ ។

ប៉ុន្តែ​ក្រោយមក សំពត់​ស៊ឹង​បាន​ចុះថោក​តែ​វត្ថុធាតុដើម​នៅ​តែ​ថ្លៃ​ដដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​ផលិត​បាន​ទៀត​ឡើយ​ហើយ​ក៏​បាន​វិល​ត្រឡប់​មក​កាន់​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ឆ្នាំង​វិញ​ដោយ​ប្រកប​របរ​ធ្វើស្រែ​ចំការ ។

ប៉ុន្តែ​ក្រោយមក​ថ្មី​ៗ​នេះ​បងប្អូន​នៅ​កោះដាច់​បាន​ប្រាប់​ថា សំពត់​សឹង​មាន​ហាងឆេង​វិញ​ហើយ​គាត់​ក៏​បាន​ចងការ​ប្រាក់​ទិញ​បាន​កី​តម្បាញ​មួយ និង​យក​វត្ថុធាតុដើម​ពី​ខេត្តកណ្ដាល​យក​មក​ត្បាញ ។ គ្រាន់តែ​ជាង​៣​ខែ​សោះ​មុខរបរ​មួយ​នេះ​គាត់​បាន​រីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃ​មាន​កី​តម្បាញ​ចំនួន​៥​កី​ដែល​សុទ្ធសឹងតែ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​ចែក​គ្នា​ចាប់​យក​អាជីព​មួយ​នេះ ។

សូម​បញ្ជាក់​ថា ជា​មធ្យម​ក្នុង​កី​តម្បាញ​មួយ​អាច​រក​ចំណូល​បាន​ពី​៣០០​ទៅ​៤០០​ដុល្លារ​ក្នុង​១​ខែ​ដែល​ចំណូល​នេះ​អាច​ច្រើន​ជាង​កម្មករ​តម្បាញ​តាម​រោងចក្រ ប៉ុន្តែ​មុខរបរ​មួយ​នេះ​អាច​នៅ​ជួបជុំ​គ្រួសារ និង​អាច​មើលថែ​រក្សា​កូនចៅ ឪពុក​ម្តាយ​ចាស់ជរា នៅផ្ទះ​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ