ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលវាយនិង​បា.ញ់សម្លា.ប់តា-យាយឆៅៗ​​ដល់​​ក្នុង​​ផ្ទះ​

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដោយ​មាន​ជំនឿ​ទៅ​ខាង​ផ្លូវ​ងងឹត ធ្វើ​ឲ្យ​បុរស​ម្នាក់​និង​បក្ស​​ពួក​ពីរ បី​នាក់​ទៀតកាន់​កាំភ្លើង​កែ​ច្នៃ​ និង​ដំបង ​ចូល​ទៅ​វាយ​និង​បាញ់​សម្លាប់​យាយ​តា​ពីរ​នាក់​​ដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យ​តាស្លាប់ ឯ​យាយ​របួស​ជើង​ម្ខាង ។…

ខេត្តពោធិ៍សាត់ ៖ ដោយ​មាន​ជំនឿ​ទៅ​ខាង​ផ្លូវ​ងងឹត ធ្វើ​ឲ្យ​បុរស​ម្នាក់​និង​បក្ស​​ពួក​ពីរ បី​នាក់​ទៀតកាន់​កាំភ្លើង​កែ​ច្នៃ​ និង​ដំបង ​ចូល​ទៅ​វាយ​និង​បាញ់​សម្លាប់​យាយ​តា​ពីរ​នាក់​​ដល់​ក្នុងផ្ទះ បណ្ដាល​ឲ្យ​តាស្លាប់ ឯ​យាយ​របួស​ជើង​ម្ខាង ។ ករណី​មនុស្សឃាត​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា នៅ​ក្នុងផ្ទះ​របស់​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​បឹង​បត់​កណ្ដោល ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ធូធន ភេទ​ប្រុស អាយុ​៨៣​ឆ្នាំ​(​ស្លាប់​) និង​ប្រពន្ធ​ឈ្មោះ ហ៊ុន ណែម អាយុ​៧២​ឆ្នាំ រង​របួស ។ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា និង​ឃាត់ខ្លួន​ជនសង្ស័យបាន​ម្នាក់​ឈ្មោះ ឃុន ដា​រ៉ា ហៅ​ច​ន្ថា ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ជាមួយ​ជន​រង​គ្រោះ​ដែរ ។

តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​លោកយាយ​ដែល​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រលប់​ថ្ងៃនោះ មាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​៣​ទៅ​៤​នាក់​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​គាត់ ហើយ​ប្រើ​កំ​ភ្លើង​ស្នប់​បាញ់​សំដៅ​មក​លើ​រូប​
គាត់​បណ្ដាល​ឲ្យ​ចំ​កំភួនជើង​ខាងឆ្វេង​រង​របួស​យ៉ាងដំណំ ។ បន្ទាប់​មក ពួក​គេ​បាន​ប្រើ​ដំបង​ឈើ​ជ្រុង​វាយ
​តា​ដែល​ជា​ប្ដី​របស់​គាត់​ជា​ច្រើន​ដំបង បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​លើ​គ្រែ​យ៉ាង​អាណោច​អាធ័ម រួច​ហើយ​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។

ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​អ្នក​ភូមិ​នៅ​ទីនោះ​និយាយ​ថា ជនសង្ស័យ​ឈ្មោះ ឃុន ដា​រ៉ា ហៅ ច​ន្ថា នេះ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដោយ​ចោទប្រកាន់​ថា យាយ​តា​ខាងលើ​ចេះ​អំពើ​ធ្មប់​ធ្វើ​ឲ្យ​កូន​របស់​គេ​ឈឺ ។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​ធ្លាប់​គំរាម​ថា បើ​កូន​របស់​គេ​ស្លាប់​គេ​ក៏​សម្លាប់​យាយ​តា​នេះ​ដែរ ។

ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ពាក្យ​ច​ចាម​អា​រា​៉​ម​ប៉ុណ្ណោះ​មិន​អាច​យក​ជា​ការ​ពិត​ទេ ឯ​រឿង​ពិត​យ៉ាងណា​នោះ​ស្ថិត​នៅ​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ។ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ