ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​ចូល​ដល់​ក្នុងផ្ទះ​ជួល ទើប​បែកធ្លាយ​ជនសង្ស័យ​ទាំង​៣​នាក់​លាក់​អ្វីខ្លះ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ជនសង្ស័យ ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់​វែង…

ខេត្តឧត្តរមានជ័យ ៖ ប៉ូលិស​អធិការ​ស្រុក​អន្លង់​វែង​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់​ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់ និង​ចែកចាយ​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៦ ​វិច្ឆិកា ២០១៨ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​ជនសង្ស័យ ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ ១-​ឈ្មោះ​សូត្រ ដា​ណេ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ២-​ឈ្មោះ​ចាន់ សុ​ភី ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​៣-​ឈ្មោះ​ថុ​ង សៀ​កឡា​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​កណ្តាល​លើ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

សមត្ថ​​កិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​(ICE)​ទឹកកក ចំនួន​១​កញ្ចប់​ធំ ទូរស័ព្ទ​ដៃ​ចំនួន​៥​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១ បំពង់​សំរាប់​ប្រើប្រាស់ និង​សំភារ​:​សំរាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

ប៉ូលិស​​អធិការ​ស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​សមត្ត​កិច្ច​បាន​ធ្វើការ​សាកសួ​នាំ​នៅ​អធិការ​ស្រុក ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ពិតប្រាកដ​មែន​។

យោង​តាម​ចម្លើយ និង​វត្ថុ​តាង​ខាងលើ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អម​សាលា​ដំបង​ខេត្តឧត្តរមានជ័យ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ