ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Roberto Carlos ប្រាប់​ឈ្មោះ​កីឡាករ​៣​រូប​ពូកែ​លេង Free Style តែ​គ្មាន​ឈ្មោះ Messi និង Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប Real Madrid និង ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Roberto…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្លិប Real Madrid និង ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល Roberto Carlos បាន​ប្រាប់​ឈ្មោះ​កីឡាករ​៣​រូប ដែល​លោក​គិត​ថា មាន​ថ្វី​ជើង​ខ្លាំង​ក្នុង​ការ​លេង Freestyle ។ ក្នុង​នោះ គឺ​គ្មាន​សោះឡើយ​ឈ្មោះ Ronaldo ឬ Messi​។

Carlos ធ្លាប់​ជា​កីឡាករ​ជើង​ខ្លាំង​នៅ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​បាន​លើក​ពាន World Cup កាលពី​ឆ្នាំ​២០០២ ។ លោក​បាន​លេង​ជាមួយនឹង​កីឡាករ​ល្បីឈ្មោះ​ជា​ច្រើន​ដែល​មាន​ដូច​ជា Rivaldo, Ronaldinho និង Ronaldo Nazario នៅ​ក្រុម​ជម្រើសជាតិ ។ សម្រាប់​ការ​លេង​នៅ​ក្លិប​វិញ គឺ​លោក​លេង​ជាមួយនឹង Zinedine Zidane និង David Beckham ។

នា​ពេល​នេះ លោក​គឺជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ឲ្យ​ពិន្ទុ​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Red Bull Street Style ឆ្នាំ​២០១៨ ។ លោក​បាន​ប្រាប់​ឈ្មោះ​កីឡាករ​៣​នាក់​ដែល​លោក​គិត​ថា ខ្លាំង​ខាង​ទាត់ Freestyle ។

សម្តី​របស់​លោក​ដែល​បាន​ដកស្រង់​ដោយ​ព័ត៌មាន Marca និយាយ​ថា ៖«​នៅ​ក្នុង​គំនិត​របស់ខ្ញុំ និង ពី​អ្វី​ដែល​ខ្ញុំ​ឃើញ​កន្លង​មក កីឡាករ​៣​នាក់​ដែល​មានការ​ទាត់ Freestyle ខ្លាំង​នោះ​គឺ​មាន Zlatan Ibrahimovic, Neymar និង Robinho តែ​សម្រាប់ Beckham, Zidane និង Ronaldo Nazario ក៏​ល្អ​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Roberto Carlos កាលពីមុន​លេង​បាន​ល្អ​នៅ Real Madrid ដែល​លោក​បាន​ឡើង​លេង​ចំនួន​៥២៧​ដង ហើយ​រក​គ្រាប់​បាល់​បាន​៦៩​គ្រាប់ និង​ជួយ Assist ចំនួន​៧៦​ដង​ផ្សេង​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ