ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទសួគ៌​អំពាវនាវ​ឱ្យ​ញាតិ​ញ​ម​ជួយ​ឧបត្ថម្ភ​បច្ច័យ​កសាង​ផ្លូវ​បេតុង និង​ព្រះ​វិហារ​ថ្មី

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ចាក់​បេតុង​នៅ​លើ​ផ្លូវ​ឡើង​ទៅ​ព្រះ​វិហារ​ដែល​ទើបនឹង​សាងសង់​ថ្មី​មួយ​ក្នុង​បរិវេណ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពេល​ចាក់​បេតុង​នៅ​លើ​ផ្លូវ​ឡើង​ទៅ​ព្រះ​វិហារ​ដែល​ទើបនឹង​សាងសង់​ថ្មី​មួយ​ក្នុង​បរិវេណ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រះ​ចៅអធិការ​វត្ត រួម​ជាមួយនឹង​តាជី​យាយជី បាន​ធ្វើការ​អំពាវនាវ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត មក​ពី​ទី​ជិត​ឆ្ងាយ​ជួយ​ឧបត្ថម្ភ​ជា​បច្ច័យ ដើម្បី​កសាង​បន្ត​ឱ្យ​រួចរាល់​ចប់​ចុង​ចប់​ដើម​ផង​ដែរ ។

ព្រះ​ចៅអធិការ​វត្ត​ប្រាសាទសួគ៌ ហៅ​វត្ត​សារ​វណ្ណ ព្រះ​នាម ង៉ាំ ចាន់​ធា មាន​សង្ឃ​ដិ​ការ​ថា ការ​ចាក់​ផ្លូវ​បេតុង​នេះ​ប្រវែង​២៤២​ម៉ែត្រ កំរាស់​១​តឹក ប្រើ​ដែក​៦​លី ទទឹង​៥​ម៉ែត្រ ហើយ​ព្រះ​វិហារ​ដែល​ទើប សាងសង់ មាន​បណ្តោយ​ប្រវែង​២១​ម៉ែត្រ ទទឹង​១២​ម៉ែត្រ ។

ក្នុង​នាម​ជា​ព្រះ​ចៅអធិការ​វត្ត​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ទាំងអស់ នៅ​ក្នុង​ខេត្ត​ប៉ៃលិន នៅ​តាម​បណ្តា​ខេត្ត​នានា និង​នៅ​ឯនាយ​សមុទ្រ​ក្តី សូម​ជួយ​ឧបត្ថម្ភ​ជា​បច្ច័យ ដើម្បី​កសាង​ផ្លូវ​បេតុង និង​ព្រះ​វិហារ​ខាងលើ​ឱ្យ​បាន​ចប់​ចុង​ចប់​ដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ