ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ឃាត់ខ្លួន​ជនជាតិ​ចិន​២៣៥​នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​ខេត្តតាកែវ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ករណី…

ខេត្តតាកែវ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​នគរបាល​ខេត្តតាកែវ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​បង្ក្រាប​បទល្មើស​ករណី ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​២៣៥​នាក់​។

កិច្ច​បង្ក្រាប​នោះ​មានការ​ដឹកនាំ​កម្លាំង​ដោយ​ឧត្តមសេនីយ៍ឯក អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភាវរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​លោក​ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដែល​បាន​ធ្វើ​ឡើង​ចំនួន​ទីតាំង​៤​ទីតាំង​ផ្សេង​ៗ​គ្នា​។ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ទី​១ ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន ៦៣​នាក់ ស្រី​០៧​នាក់​។ ទីតាំង​ទី​២ ស្ថិត​នៅ​ភូមិ​បុស្ស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ១២​នាក់​(​ប្រុស​)​។ ទីតាំង​ទី​៣ ស្ថិត​នៅ​ភូមិ​តាំង​ដូង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​ឃាត់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន​៧០​នាក់ ស្រី​២៤​នាក់​។

និង​ទីតាំង​ទី​៤ ស្ថិត​នៅ​ភូមិ​ព្រៃ​ក្រាយ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ ឃាត់ខ្លួន​ជនជាតិ​ចិន បាន​ចំនួន ៩០​នាក់ ស្រី​៥​នាក់​។ ដូច្នោះ​សរុប​ទាំង​៤​ទីតាំង​នោះ​គឺ​ឃាត់ខ្លួន ២៣៥​នាក់ ស្រី​៣៦​នាក់​។ ជាមួយ​នោះ​ផង​ដែរ​សមត្ថកិច្ច​បាន​ដកហូត វត្ថុ​តាង​ពាក់​ពន្ធ​ប្រព្រឹត្ត​ល្មើស​មួយ​ចំនួន ដូច​ជា​ឧ​បរ​កណ៍ ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច ដែល​សុទ្ធ​សឹង​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​។ ជនសង្ស័យ និង​វត្ថុ​ង​សមត្ថកិច្ច​បាន និង​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ