មន្ទីរ​សាធារណៈការ​រាជធានី​ភ្នំពេញ លាង​សម្អាត​កម្រាល​ថ្ម ក្រោយ​បុណ្យអុំទូក


រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ទី​២៦ វិច្ឆិកា​២០១៨​នេះ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើ​សកម្មភាព​ដុសលាង​សាប៊ូ​សម្អាត​តាម​កម្រាល​ក្រា​នី​ត និង​ការ៉ូឡា​ដែល​ប្រឡាក់​ដោយ​កំណក ខ្លាញ់ ក្អែល នៅ​តាម​សួនច្បារ​ធំ​ៗ​មួយ​ចំនួន ពិសេស​នៅ​តាម​សួនច្បារ​ដែល​បាន​ប្រើប្រាស់​នៅ​ក្នុង ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នេះ ដែល​បាន​ប្រារ​ព្វ​ឡើង​នា​ប៉ុន្មាន ថ្ងៃ​មកនេះ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៨​នេះ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ធ្វើ សកម្មភាព​ដុសលាង​សាប៊ូ​កម្រាល​ក្រា​នី​ត ប្រឡាក់​ដោយ​កំណកខ្លាញ់ ក្អែល នៅ​សួនច្បារ​វិមាន​ឯករាជ្យ និង​សួនច្បារ ចន្ទ​ឆាយា ហើយ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល បាន​បន្ត​ដុសលាង កម្រាល​ក្រា​នី​ត នៅ​សួនច្បារ​សម្តេច ហ៊ុន សែន និង​សួនច្បារ​បទុម​វ​តី​បន្ត​ទៀត​ផង​ដែរ​។

សូម​បញ្ជាក់​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បរិមាណ​សំរាម​ប្រមាណ ៨.៣២១​តោន ដែល​ត្រូវ​បាន​ប្រមូល​កើប​សម្អាត និង​យក​ទៅ​ចាក់ចោល ក្នុង​នោះ​សម្រាប់​ថ្ងៃ​ទី​១​នៃ​ព្រះរាជ​ពិធីបុណ្យ មាន​ចំនួន​៣.០០៣​តោន​,​ថ្ងៃ​ទី​២ មាន​ចំនួន​២.៧១១​តោន និង​ថ្ងៃ​ទី​៣ មាន​ចំនួន​២.៦០៧​តោន​។

ក្រោយ​បញ្ចប់​ព្រះរាជ​ពិធី​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​រៀបចំ ធ្វើ​អនាម័យ​បរិស្ថាន​នៅ​សួនច្បារ​វត្ត បទុម​វ​ត្តី ដើម្បី​ប្រមូល និង​រើស​សំរាម​តាម​សួនច្បារ និង​ទីតាំង​សប្បាយភាព​នានា​មួយ​ចំនួន​ផង​ដែរ ក្នុង​ន័យ​ចូលរួម​អបអរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣ វិច្ឆិកា ដែល​សកម្មភាព​នេះ គឺជា​សារ​បង្ហាញ ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ដឹង​ថា សូមកុំ​បោះ​សំរាម​ចោល​ផ្តេសផ្តាស និង​សូម​កាន់​សំរាម​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ត្រូវ​រួម​គ្នា​ដើម្បី​បរិស្ថាន​ស្អាត​ទីក្រុង​របស់​យើង​ទាំងអស់​គ្នា​៕

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ