ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ​ក្រើនរំលឹក មិន​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីនថតរូប​បំពាក់​លើ Drone

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ហាមឃាត់​ការ​ប្រើប្រាស់ ម៉ាស៊ីនថតរូប និង​វី​ដេ​អូ បំពាក់​លើ​យន្តហោះ​បញ្ជា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រំលឹក​ជា​ថ្មី​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​ហាមឃាត់​ការ​ប្រើប្រាស់ ម៉ាស៊ីនថតរូប និង​វី​ដេ​អូ បំពាក់​លើ​យន្តហោះ​បញ្ជា (Drone) ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ពិសេស​ផ្លូវ​ហោះហើរ របស់​យន្តហោះ ដោយ​គ្មាន​ច្បាប់ អនុញ្ញាត​ជា​ដាច់ខាត​។

យោង​តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ធ្លាប់​បាន​ហាមឃាត់​ហើយ​កាលពី​ឆ្នាំ​២០១៥ ប៉ុន្តែ​ក៏​នៅ​មាន​បុគ្គល​មួយ​ចំនួន តូច​នៅ​តែ​បង្ហោះ​ម៉ាស៊ីនថតរូប និង​វី​ដេ​អូ​បំពាក់​លើ​យន្តហោះ​បញ្ជា​ដដែល ដោយ​បាន​បង្ហោះ​ជា​ល្បែង កម្សាន្ត​ពុំ​មានការ​អនុញ្ញាត​ត្រឹមត្រូវ ពុំ​ដឹង​ពី​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព ជា​ពិសេស​បង្ហោះ នៅ​តំបន់ហាមឃាត់​ជុំវិញ​បរិវេណ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ